ភ្នំពេញ៖ កាលពី ម្សិលមិញ ដែលត្រូវនឹង ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤នេះ តូបលក់ខោអាវមួយកន្លែង នៅក្នុងផ្សារទំនើបសូរិយា នៃជាន់ទី២ ត្រូវបានចោរ ដែលមានគ្នីគ្នា ២នាក់ លួចខោអាវ ដែលសុទ្ធសឹងតែជារបស់ម៉ាក។

តាមរយៈវីដេអូ នៅក្នុងហ្វេសប៊ុក ដែលធ្វើការបង្ហោះវីដេអូ ២ខ្សែ ដែលវីដេអូទីមួយ បានបង្ហាញពី សកម្មភាព ចោរ២នាក់បានព្យាយាម ប្រើបុគ្គលិកអ្នកលក់ ខោអាវ ទៅយកខោអាវ ដែលពួកគេចង់បាន ម្ដងហើយម្ដងទៀត។ ខណៈពេលនោះ ចោរម្នាក់(ពាក់អាវពណ៌ខ្មៅ) បានលួចយក អាវ២ ខោ៣ និងខោក្នុង១ ដែលមានតម្លៃសុរបប្រហែល ជាជាង ៣០០ ដុល្លារ។ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ពួកគេក៏ ចេញពីតូបលក់ខោអាវនេះ ដែលទំនងធ្វើជាមិនត្រូវថ្លៃ។ 

ចំពោះវីដេអូទី ២ ត្រូវបានបង្ហាញពី ចោរទាំងពីរនាក់ដដែល ត្រូវបានចាប់ខ្លួន និងយោងទៅតាមសម្ដី ដែលបន្លឺឡើងពីអ្នកកាមេរ៉ា បានបញ្ជាក់ថា ចោរទាំងពីរនាក់ បានលួចខោអាវ នៅហាង ហេងលាភ ជាន់ទី២នៃផ្សារសូរិយា និងបានលួចទឹកអប់ឡាបែល អស់៤ដប បន្ថែមទៀត។ 

សូមទស្សនាវីដេអូទាំងអស់គ្នា៖

វីដេអូទីមួយ

វីដេអូទី ២

ប្រភពពី ហ្វេសប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]