អាហ្វ្រិក៖ បុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបាន ប្រព្រឹត្តអំពើ ដ៏គួរឲ្យស្អប់ខ្ពើម ដោយបាន ចាប់កាត់ប្រដាប់ភេទ ប្រពន្ធរបស់ខ្លួន។

បុរសជាប្តីវ័យ ៣៣ឆ្នាំ បានចាប់កាត់ប្រដាប់ភេទ របស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវជាប្រពន្ធ របស់ខ្លួន បណ្តាលឲ្យនាង រងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែកើតចិត្តសង្ស័យ គិតថានាង បានលួចក្បត់ចិត្តរបស់ខ្លួន។ យ៉ាងណាមិញ ក្រោយពីធ្វើអំពើ ដ៏ឃោរឃៅទៅលើប្រពន្ធខ្លួនរួច ប្តីអប្រិយរូបនោះ ក៏បានយករឿងនេះ ទៅប្រាប់ដល់មិត្តជិតស្និត របស់គេពីរនាក់។ ចំណែក មិត្តរបស់គេម្នាក់ ដែលស្តាប់លឺហើយ មិនអាចទ្រាំអោបដៃឈរមើលបាននោះ ក៏សំរេចចិត្ត យករឿងនេះ ទៅប្រាប់ដល់ អ្នកជិតខាងបានដឹង ដើម្បីឲ្យជួយដល់ ស្ត្រីរងគ្រោះនោះ។

បន្ទាប់ពី ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានបែកការណ៍ ហើយនោះ អ្នកភូមិបាននាំគ្នា ទៅកាន់ផ្ទះកើតហេតុ។ បុរសជាប្តី មិនបានរត់គេចខ្លួនទៅណាឡើយ និង បានឆ្លើយសារភាព ថាខ្លួនពិតជា បានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនោះ ប្រាកដមែន។ ភ្លាមៗនោះ អ្នកភូមិ បានផ្ទុះកំហឹងយ៉ាងខ្លាំង ហើយក៏បាននាំគ្នា ចាប់ផ្តើម វាយប្រហារទៅលើ ប្តីចិត្តអប្រិយនោះ ដោយភាគច្រើន ដែលជានារីៗ បាននាំគ្នាចាប់កាន់ដុំថ្ម គប់សំដៅទៅលើ រូបគេ តែម្តង។

ទោះជាយ៉ាងណា ស្ត្រីរងគ្រោះ ត្រូវបាននាំយកមកកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ។ ចំណែកប៉ូលីស ក៏បានមកដល់ទីតាំងកើតហេតុ ផងដែរ និង បានរំដោះ បុរសជាប្តី ចេញពីហ្វូងក្រុមអ្នកភូមិ ដែលកំពុងតែ វាយតប់ ទៅលើរូបគេនោះ និង បាននាំគេ ទៅព្យាបាលរបួស មុនពេល នាំទៅកាន់ស្ថានីយ៍ប៉ូលីស ផងដែរ។

ពេលនេះ ជនសង្ស័យជាប្តី ត្រូវបានចោទប្រកាន់ ពីបទ ប៉ុនប៉ងមនុស្សឃាត និង កំពុងស្ថិតក្រោមការឃុំខ្លួន៕

ប្រិយមិត្ត មានមតិយ៉ាងណា ចំពោះករណីបែបនេះ?

រូបតំណាង



ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]