រឿងរ៉ាវគួរអោយហួសចិត្តមួយ បានកើតឡើង នៅពេលដែលក្មេងស្រីម្នាក់ ត្រូវបានប្រទះឃើញ មានលាក់ទុកកាំភ្លើង នៅក្នុងប្រដាប់ភេទ នៅពេលតែត្រូវចាប់ខ្លួន កាលពីថ្មីៗកន្លងទៅនេះ នេះបើតាមសេចក្តីរាយការណ៍ របស់ប៉ូលីស។

ក្មេងស្រីម្នាក់នេះ មានឈ្មោះថា Dallas J. Archer អាយុ ១៩ ឆ្នាំ មកពី Kingsport រដ្ឋ Tennessee សហរដ្ឋអាមេរិក ត្រូវបានប្រទះឃើញ មានលាក់ទុកកាំភ្លើងខ្លី MINI នៅពេលដែលប៉ូលីសល្បាតស្រី បានធ្វើការឃាត់ខ្លួន និងឆែកឆេរ ដោយសារតែក្មេងស្រីម្នាក់នេះ បានប្រើប្រាស់ប័ណ្ណបើកបរ ដែលមានអាជ្ញាប័ណ្ណ ហួសកាលកំណត់។

កាំភ្លើងខ្លី MINI នេះមានប្រវែង ៤ អ៊ីង ស្មើនឹង ១០ សង់ទីម៉ែត្រ ត្រូវបានលួចពីរថយន្តមួយ កាលពីឆ្នាំ ២០១៣ ដែលម្នាក់របស់វា គឺជាបុរសវ័យចំណាស់ លោក John Souther ដែលមានអាយុ ៧០ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីម្នាក់នេះ ត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ និងរត់ពន្ធកាំភ្លើងខុសច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែបច្ចុប្បន្ននាងត្រូវបានធានា អោយនៅក្រៅឃុំបណ្តោះអាសន្ន។




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]