អ៊ីស្រាអែល៖ ក្មេងប្រុសជំទង់ អាយុ ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីចាប់រំលោភម្តាយ របស់មិត្តស្រីខ្លួនឯង។

 ប៉ូលីសឈ្មោះ Rishon Lezion បាននិយាយថា ស្រ្តីម្នាក់ មានអាយុ៤០ឆ្នាំ បានដាក់ពាក្យបណ្តឹងមកប៉ូលីស កាលពីថ្ងៃច័ន្ទ ដោយសារ មានក្មេង ប្រុសអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវជាសង្សារ កូនស្រីអាយុ ១៨ឆ្នាំ របស់គាត់ ចាប់រំលោភ។ ចំពោះពួកគេទាំងពីរនាក់នេះ បាននៅផ្ទះជាមួយគ្នា ដូច្នេះស្រ្តីនោះ ក៏បានទៅលេងកូនស្រី តែនៅពេលនាងទៅដល់ បានឃើញតែមិត្តប្រុស របស់កូនស្រីខ្លួនប៉ុណ្ណោះ។ បន្ទាប់មកគាត់ ក៏បាន ដើរទៅបន្ទប់ របស់ក្មេងប្រុសនោះ ដើម្បីរកកូនស្រីខ្លួន ស្រាប់តែភ្លាមៗនោះ គេក៏បានចាប់ទម្លាក់គាត់ លើគ្រែ រួចក៏ចាប់ផ្តើមរំលោភ តែម្តង។

តាមសម្តីរបស់ស្រ្តីម្នាក់នេះ បាននិយាយថា នាងមិនហ៊ានស្រែកនោះទេ ពីព្រោះនាងខ្លាចក្មេងប្រុសនោះ។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសនោះ តែងតែលួងលោម សុំនាងរួមភេទជាមួយ ជាច្រើនដង កាលពីមុន។

ចំពោះក្មេងប្រុសជំទង់នេះវិញ បានបដិសេធចំពោះរឿងរំលោភនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែចូលតុលាការ ដើម្បីកាត់ក្តី និងត្រូវបានឃុំខ្លួនផងដែរ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះស្ថានភាពមួយនេះ?

រូបតំណាង




ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]