កាលពីពេលថ្មីៗនេះ រូបថតរបស់មេដឹកនាំ ប្រទេសកូរ៉េខាងជើង គឺលោក Kim Jong-Un កាលពីពេល ដែលលោក មានអាយុ ៤ ឬ ៥ឆ្នាំ ហើយត្រូវបាន ផ្សព្វផ្សាយនៅ តាមទូរទស្សន៍ ក្នុងស្រុកមួយ ។

រូបភាពទាំងនេះ គឺបង្ហាញពីក្មេងប្រុសម្នាក់ ដ៏គួរអោយស្រឡាញ់ ស្ថិតនៅក្នុងឯកសណ្ឋាន ទាហានកំពុងធ្វើការ គោរពក្នុងតួនាទី ជាកងទ័ព។

យើងអាចមើលឃើញ ទឹកមុខស្រស់ស្រាយ និងសុភាពរាបសារ របស់កុមារម្នាក់នោះ ប៉ុន្តែអ្វីដែលមិននឹកស្មាន គឺថាកុមារដែលនៅក្នុង រូបថតនោះបានក្លាយ ទៅជាយុវជនដ៏គួរ អោយខ្លាច និងជាមេដឹកនាំ ដ៏ផ្តាច់ការបំផុត ម្នាក់ទៅវិញ។

នៅមានរូបភាព មួយទៀត ដែលបង្ហាញកាលពីលោក Jong-Un នៅវ័យជំទង់ ដែលកាលនោះ រូបលោកមិនដែល ខ្វាយខ្វល់ពីរឿង នយោបាយអ្វីឡើយ ព្រោះថាលោកចាប់អារម្មណ៍ ក៏ដូចជាឈ្លក់វង្វេង និងកីឡាបាល់បោះ តែមួយគត់។

គួរបញ្ជាក់ផងដែរថា លោកគីម ជុងអ៊ុន (Kim Jong-Un) ត្រូវបានគេស្គាល់ថា ជាមនុស្សដ៏គួរអោយ ខ្លាចបំផុតនិង ជាមេដឹកនាំដ៏ផ្តាច់ការម្នាក់ បន្ទាប់ពីលោកបាន ចេញបញ្ជាអោយ ប្រហារជិវិតគ្រួសារពូ របស់ខ្លួន ដោយមិនញញើតដៃ៕

ចង់ដឹងថា តើរូបលោកជុងអ៊ុន កាលពីនៅតូច ស្រស់ស្អាតនិងគួរ អោយស្រឡាញ់យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]