ភ្នំពេញ៖ ប្រហែលជាជុំវិញ ម៉ោង ៤ ល្ងាចនេះ ក្នុងថ្ងៃ ទី ២៣ ខែមេសា ឆ្នាំ ២០១៤ មានអគ្គិភ័យឆាបឆេះឡើង នៅក្នុងតំបន់បឹងកេងកង ស្ថិត នៅលើផ្លូវ ៦៣ កែងនឹងផ្លូវ ៣១០។ 

យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យមាន ការឆាបឆេះឡើង មិនមាននរណាម្នាក់ដឹងនោះទេ តែទោះជាយ៉ាងណា សម្រាប់ហេតុការណ៍នេះ បានធ្វើឲ្យប្រជាជនជាច្រើន នាំគ្នាចលាចល និងផ្អើលចេញមកក្រៅ ដើម្បីមើលទិដ្ឋភាពផ្ទាល់។ តាមសម្ដីអ្នកជិតខាង និងបានមើលឃើញ ហេតុការណ៍នេះ បាននិយាយថា ការឆាបឆេះនេះ អាចបណ្ដាលមកពី ទុស្សេខ្សែភ្លើងនិង ធ្វើឲ្យភ្លើងកាន់តែឆេះខ្លាំង ដោយសារតែរបងផ្ទះដែលធ្វើឡើង ពីផ្កានៅជាប់នឹង របងបង្គោលភ្លើងនោះ។

ទោះជាយ៉ាងណា តាមអ្នកដែលបានឃើញ ហេតុការណ៍នេះនិយាយថា មិនមែនឆេះតែមួយកន្លែងនេះទេ គឺនៅមាន ២ ឬ៣កន្លែងទៀត។

សូមមើលរូបភាព និងវីដេអូខាងក្រោម៖










ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]