អង់គ្លេស៖ យើងធ្លាប់បានលឺជាច្រើន ពីការថតរូបជាប់រូបខ្មោច ហើយធ្វើឲ្យមានការងឿងឆ្ងល់ ជាច្រើនអំពីរឿងនេះ នៅទូទាំងពិភពលោក ដែលថាជាការពិតឬយ៉ាងណា ដែលនៅតែមិនអាចបកស្រាយបាន។ ក្នុងនោះដែរ មានក្រុមគ្រួសារមួយ ក្នុងប្រទេសអង់គ្លេស គឺលោក John Burnside និង អ្នកស្រី Shona Backhouse បានទៅទស្សនា នៅសារមន្ទីរ Castle បុរាណមួយ ក្នុងទីក្រុងYork ហើយពួកគេ បានថត រូបលក្ខណៈគ្រួសារជាច្រើន សន្លឹកហើយពួកគេ បានទុករូបថតក្នុងអាល់ប៊ុមរូបថត មិនបានពិនិត្យឲ្យច្បាស់លាស់ ។

តែក្នុងរយៈពេលពីរឆ្នាំក្រោយមក ពួកគេបានបើក មើលរូបថតពួកគេឡើងវិញ ពួកគេក៏បានឃើញមានរូបខ្មោចក្មេងស្រី លេចឡើងលើ រូបថត មួយចំនួនដែលពួកគេបានថតនៅសារៈមន្ទីរនោះ។ រូបភាពរបស់ខោ្មច ក្មេងស្រីនោះ គឺមាន ស្រមោល ស ខ្មៅ នៅជុំវិញចុងនៃរូបថត ហើយមានដូចជាស្លៀកសំលៀកបំពាក់ សម័យព្រះនាង Victoria (ម្ចាស់ក្សត្រីនៅអង់គ្លេស ពីឆ្នាំ១៨៣៧ដល់១៩០១)ទៀតផង ។

រីឯលោក Burnside ជាម្ចាស់រូបថត បាននិយាយថា  “វាគឺល្មមគ្រប់គ្រាន់ ដែលធ្វើឲ្យអ្នកវង្វេងវង្វាន់អំពីរឿងនេះ ប៉ុនែ្តសំរាប់ខ្ញុំ គឺតែងតែព្រឺរោមជានិច្ច ឲ្យតែគិតដល់រឿងហ្នឹង។ ខ្ញុំមិនដែលជឿឬគិតដល់រឿង អបិយជំនឿបែបនេះទេ ប៉ុនែ្តរឿងនេះធ្វើឲ្យខ្ញុំមាន អារម្មណ៍តក់ស្លុតណាស់។”

ចំពោះអ្នកស្រី Backhouse បានបន្ថែមទៀតថា ខ្មោចក្មេងស្រីនោះ ដូចជាតាមពួកគេរហូតមក ព្រោះនាងឃើញមានរូបខ្មោចក្មេងស្រីនោះ ក្នុងរូបថតដែលថតនៅខាងក្រៅ សារៈមន្ទីរផងដែរ។ នាងប្រាប់ថានាង មិនហ៊ានចូលថតរូបខាងក្នុងបន្ទប់ នៃសារៈមន្ទីរឡើយពីព្រោះ ស្ថានភាពក្នុងសារៈមន្ទីរនោះ គួរឲ្យខ្លាច និងព្រឺសំបុរណាស់។ នាងចាំថាកូនរបស់នាង មានអាយុ១៨ខែ កាលណោះក៏ទៅជាមួយនាងដែរ ហើយក៏មិនចាំថា តើកូននាងមានឃើញអ្វីចម្លែកឬអត់ នោះដែរ។

យ៉ាងណាមិញ តាមមន្រ្តីនៅសារៈមន្ទីរនិយាយថា គាត់គ្មានយោបល់អ្វីទាក់ទងនឹង រូបខ្មោចកូនក្មេង ក្នុងរូបថតនោះទេ ខណៈដែលកម្មវិធីទូរស័ព្ទ និងកុំព្យូទ័រសម័យទំនើប អាចកែប្រែរូបភាព ឲ្យក្លាយជាអ្វីក៏បាន ក្នុងពេលបច្ចុប្បន្ននេះ ។

តែគួរបញ្ជាក់ថា សារៈមន្ទីរនេះធ្លាប់ជា អតីតគុក កាលពីសម័យមុន ដែលត្រូវបានគេដឹងថា មានខ្មោចលងបន្លាចច្រើនដងនៅទីនោះ ៕

រូបភាព៖ អ្នកស្រី Backhouse ថតនៅខាងក្រៅសារមន្ទីរជាប់ខ្មោចក្មេងស្រីឈរជិត

រូបភាព៖ លោក Burnside ថតរូបក្នុងសារមន្ទីរជាមួយកូន ថតជាប់ខ្មោចក្មេងស្រីនោះ 

តើប្រិយមិត្តយល់យ៉ាងណាដែរលើរឿងថតរូបជាប់ខ្មោចនេះ ?



ប្រភព៖ បរទេស

សម្រួលដោយ  ទីន

ខែ្មរឡូត
 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]