តារាប្រុសជនជាតិចិន មកពីទីក្រុងហុងកុង លោក Donnie Yen ឬគេនិយមហៅថា កុំកុំ បានធ្វើខួបកំណើត ជូនប្រពន្ធជាទីស្រលាញ់របស់ខ្លួន វ័យ៣៣ឆ្នាំ មានឈ្មោះថា Cecilia Wang ដោយបានធ្វើឲ្យនាង មានការភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ។

ក្នុងនាមជាប្តីដ៏ល្អម្នាក់ កុំកុំ បានរៀបចំគំរោងមួយ ធ្វើឲ្យប្រពន្ធរបស់ខ្លួន មានការភ្ញាក់ផ្អើល និងសប្បាយចិត្ត ដោយបានជូនផ្កាកុលាប ពណ៌ក្រហមដ៏ស្រស់ស្អាតមួយបាច់ ទំនងជា៣៣ទង និងបានរៀបចំញ៉ាំអាហារពេលល្ងាច នៅក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងនំខេក រសជាតិផ្កាកុលាបទៀតផង នៅក្នុងឱកាសដ៏ពិសេសនោះ។

នៅយប់ថ្ងៃដដែល ក្រោយពីបញ្ចប់ការញ៉ាំអាហារ នៅក្រោមពន្លឺភ្លើងទៀន ជាមួយនឹងប្រពន្ធជាទីស្រលាញ់របស់ខ្លួនរួច កុំកុំ បានបង្ហោះរូបថតជាច្រើនសន្លឹក ទៅលើប្ល៊ករបស់ខ្លួន ហើយថែមទាំងបានសរសេរសារ ផ្ញើរទៅកាន់នាងទៀតថា «អរគុណចំពោះការរួមរស់ ជាមួយខ្ញុំអស់រយៈពេល១១ឆ្នាំកន្លងមកនេះ រីករាយថ្ងៃខួបកំណើត!»

ជាមួយគ្នានេះដែរ ក្រោយពីកុំកុំ បានបង្ហោះរូបថត និងសារទៅលើប្ល៊ករបស់ខ្លួនរួចមក ក៏បានទាក់ទាញចំណាប់អារម្មណ៏ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែតជាច្រើន ដោយពួកគេបានធ្វើការបញ្ចេញមតិ ក៏ដូចជាសរសេរសារជូនពរ ចំពោះកុំកុំ និង Cecilia Wang ទៀតផង៕


ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]