វាជារឿងដ៏ រន្ធត់មួយ ដែល អ្នកទេសចរណ៍ ពីរនាក់ ត្រូវបានចោរព្រៃ ស្ទាក់និងប្លន់ពួកគេ ហើយសកម្មភាពទាំងនេះ ត្រូវបានថតជាប់ ដោយកាមេរ៉ាបំពាក់ នៅក្បាលរបស់ អ្នកទេសចរម្នាក់។

ពួកគេមានឈ្មោះថា Heidi Burton និង Dan Landsborough សុទ្ធតែមានអាយុ ៣៤ឆ្នាំ ហើយពេលដែល ពួកគេកំពុងតែជិះម៉ូតូ តាមផ្លូវលំមួយ នៅក្នុងប្រទេស Guatemala បែរជាមាន មនុស្ស បិទមុខ ពីរនាក់ ចេញពីគម្ពោតព្រៃ និង មានកាន់កាំភ្លើង កាន់កាំបិតផងនោះ បានស្ទាក់ផ្លូវ និង ភ្ជង់ពួកគេ ដើម្បីបង្ខំអោយ ពួកគេឈប់ម៉ូតូ។

តាមរយៈកាមេរ៉ា ដែលបំពាក់នៅលើក្បាល របស់ Dan បានបង្ហាញអោយ ឃើញថាក្រោយពីពួកគេបានឈប់ ជនបិទមុខពីរនាក់នោះ បានស្ទុះមកចាប់ដោះ ចិញ្ចៀនពី ដៃរបស់ Heidi ព្រមទាំងយកកាំបិត មកវះកាបូបដើម្បី យកលុយ iPod និងទូរស័ព្ទ iPhone ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះ មិនមាននរណាទទួល រងរបួសឡើយ។ ក៏ប៉ុន្តែ Heidi មានការភិតភ័យយ៉ាងខ្លាំង នៅពេលដែលនាង ជួបប្រទះរឿងបែបនេះ។

ចង់ដឹងថា សកម្មភាពប្លន់នោះ គួរអោយខ្លាចយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

នេះជារូបថត របស់អ្នកទេសចរណ៍ ពីរនាក់នោះ ដែលជាជនរងគ្រោះ


ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]