រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងតួម្តាយកាចឆ្នាសឆ្នើម ក្នុងទសវត្សរ៍ឆ្នាំ៩០ អ្នកស្រី ឌឿ ដារ៉ាស៊ី បានទទួលមរណភាពហើយ ក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺគាំងបេះដូង និងពុកឆ្អឹង កាលពីថ្ងៃទី២០ មេសា ២០១៤ វេលាម៉ោង៧ និង២០នាទីយប់ នៅក្នុងគេហដ្ឋានរបស់អ្នកស្រី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខាងក្រោយផ្សារដីហុយ ។

ដំណឹងពីមរណភាពរបស់អតីតតារាសម្តែងរូបនេះ ត្រូវបានប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការផ្តល់ដំណឹងដល់សាធារណជន ជាពិសេសសិល្បករខ្មែរបានជ្រាបជាព័ត៌មាន ។

ក្នុងសារដែលបានបង្ហោះ ប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានសរសេរថា អតីតតារាសម្តែងជាតួម្តាយកាចឆ្នាសឆ្នើមអ្នកស្រី ឌឿ ដារ៉ាស៊ី បានទទួលមរណភាព កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅ ដោយសារជំងឺគាំងបេះដូង ខណៈជំងឺពុកឆ្អឹងគ្រូពេទ្យអស់លទ្ធភាពព្យាបាល ។

លោកសុះ ម៉ាច បានបន្ថែមថា លោកយាយ ឌឿ ដារ៉ាស៊ី មានជន្មាយុ៦៨ឆ្នាំ និងបានចូលបម្រើ វិស័យសិល្បៈ អំឡុងឆ្នាំ១៩៩០ ក្នុងនាមជាតួម្តាយឆ្នាសឆ្នើមបានយ៉ាងស័ក្តិសម ។ ក្នុងនាមប្រធានសមាគម សូមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារ បន្ទាប់ពីទទួលបានដំណឹងនេះ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]