កំពង់ឆ្នាំង៖ យុវជនជាប់ចោទ ឈ្មោះ ស៊ឹម ពៅ ហៅ ផាក់ឡូវ អាយុ២៦ឆ្នាំ រស់នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ តាមបណ្តឹង ស្រ្តីឈ្មោះ ភ.ស.រ អាយុ២៤ឆ្នាំ ជាស្រ្តីមេម៉ាយកូន១ ពីបទរំលោភសេពសន្ថវៈ បានសម្រេច ។

តាមចម្លើយយុវជន ស៊ឹម ពៅ ហៅ ផាក់ឡូវ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ រូបគេបានជិះម៉ូតូ ទៅលេងរាំធុងបាស នៅទំនប់ឈ្វាំង ក្នុងឃុំរលាប្អៀរ ខណៈពិធី រាំធុងបាសបានបញ្ចប់ គេបានជួបស្ត្រីខាងលើ ដោយស្ត្រីខាងលើសុំជិះម៉ូតូទៅជាមួយ ពេលនោះស្ត្រីខាងលើបាននិយាយថា ឲ្យរូបគេដេកជាមួយ ដោយសុំទឹកប្រាក់ ចំនួន១០ម៉ឺនរៀល និយាយត្រូវរ៉ូវគ្នា ជិះម៉ូតូទៅដល់ពាក់កណ្តាលផ្លូវ ក៏បានដឹកដៃគ្នាទៅក្នុងវាលស្រែ ហើយក៏បានរួមរ័កតែម្តង ដោយមិនមានការបង្ខំរំលោភឡើយ ។

នៅក្នុងយប់នោះ រូបគេបានដេកជាមួយ ស្ត្រីខាងលើ បានសម្រេចចំនួន៣ដង ដោយស្ត្រីរូបនោះ បានយកលុយពីរូបគេភ្លាមៗ ចំនួនជាង១ម៉ឺនរៀល លុះព្រឹកឡើងយុវជនរូបនេះ បានយក លុយទៅឲ្យស្រី្តខាងលើ ចំនួន៩ម៉ឺនរៀលបន្ថែមទៀត ដោយមិនមានរឿងអ្វីកើតឡើង លុះរំលងបាន១ថ្ងៃ ទើបស្ត្រីខាងលើ ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ករណីខាងលើនេះ ជាបទពិសោធន៍មួយ ដែលយុវជនគ្រប់រូប គួរតែប្រយ័ត្ន មុននឹងសម្រេចធ្វើអ្វី ត្រូវគិតគូរឲ្យបានវែងឆ្ងាយ ជាមុនសិន ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]