រាជធានីភ្នំពេញ ៖ បុរសប្រជាការពារភូមិម្នាក់ ត្រូវបានបុរសម្នាក់ទៀត ស្រវឹងស្រាជោគជាំ គប់មួយកំប៉ុងប៊ីយ៊ែរ បណ្តាលឱ្យចំភ្នែកម្ខាង ខណះគាត់ចូលទៅប្រាប់ បុរសប្រមឹកនោះថា កុំឱ្យទៅរំខានក្នុងវង់ផឹកស៊ីអ្នកដ៏ទៃ។ ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២២មេសា ២០១៤ នៅចំណុចខាងជើងផ្សារ ប៉េសេ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះមាន ឈ្មោះ ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រជាការពារភូមិ រស់នៅខាងត្បូងផ្សារប៉េសេ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេយុខាងលើ ចំណែកឯជនបង្កមានឈ្មោះ ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្រុកកំណើតនៅភូមិ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុ នៅខាងជើងផ្សារ ប៉េសេមានកម្មវិធីជួបជុំគ្នា មួយក្រុមមានគ្នា០៦នាក់ អង្គុយផឹកស៊ី ពេលដែលក្រុមនេះ កំពុងតែផឹក ស្រាប់តែ គេឃើញជនបង្ក មកពីផឹកស្រាសអស់៥០០រៀលហើយ ដើរសំដៅចូលទៅក្នុង វង់ផឹកស៊ីរបស់គេ មានគ្នា០៦នាក់ដោយជនបង្កថា ខ្លួនស្គាល់អ្នកទាំងអស់គ្នា តែតាមពិតទៅអ្នកទាំង០៦ មិនដែលស្គាល់ជនបង្កទេ។

បន្ទាប់មកទៀតជនបង្ក បាននិយាយទៅកាន់ក្រុម អ្នកអង្គុយផឹកស៊ីថា (ពិន័យខ្ញុំទៅ) ប៉ុន្តែត្រូវបានក្រុមអ្នកអង្គុយផឹកស៊ី ឆ្លើយតបវិញថា (យកមួយកំប៉ុងទៅ មិនបាច់ពិន័យអីទេ) នៅពេលនោះជនបង្ក បានផឹកប៊ីយ៊ែរអស់មួយកំប៉ុងហើយ តែនៅតែមិនព្រមចេញទៅណាទេ។ ដោយឃើញដូច្នេះ ក្រុមអ្នកអង្កុយផឹកស៊ី បានទៅខ្សឹបប្រាប់ប្រជាការពារភូមិ ឱ្យមកប្រាប់បុរសបង្កនោះ ទៅផ្ទះទៅ។ នៅពេលដែលប្រជាការពាភូមិ ទៅប្រាប់បុរសនោះ ស្រាប់តែបុរសនោះ ជេប្រមាថយ៉ាងចាស់ដៃ ទៅលើប្រជាការពារភូមិ រហូតដល់គប់កំប៉ុងប៊ីយ៊ែរ ចំភ្នែកប្រជាការពារភូមិ រួចរត់គេច ទៅលើផ្លូវ៣៧១ ហើយត្រូវបានប្រជាការពារភូមិ ដេញតាមទាន់ និងប្រជាពលរដ្ឋ ដែលឃើញហេតុការ ក៏នាំគ្នាស្វាគមន៏មួយដៃមួយជើងផងដែរ។

ក្រោយពេលកើតហេតុ ជនបង្កត្រួវបាននាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយឱ្យធ្វើការសុំទោស ជនរងគ្រោះ ប៉ុន្តែ ជនរងគ្រោះមិនសុខចិត្តទេ ដូច្នេះសមត្ថកិច្ច និងដោះស្រាយករណីនេះ នៅវេលាព្រឹកថ្ងៃ ទី២៣ មេសា ២០១៤បន្តទៀត។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]