បាត់ដំបងៈ ប្រជាពលរដ្ឋបានប្រទះឃើញ ជនរងគ្រោះជាភេទទី៣ម្នាក់ បានយកខ្សែអង្រឹង ចងកសម្លាប់ ខ្លួនទៅនឹងដើមបេង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចវាលក្រោយ ផ្ទះ ប្រវែងជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំ-ស្រុក សំពៅលូន សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរ បាល បានចុះពិនិត្យកន្លែងកើតហេតុ រួចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី។

លោក អញ កាម៉ាល់ មេបញ្ជាការរង អាវុធហត្ថ ស្រុកសំពៅលូន បានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចវាលក្រោយផ្ទះ ប្រវែងជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំ-ស្រុក សំពៅលូន មានប្រជាពលរដ្ឋ បានប្រទះឃើញ ជនរងគ្រោះ ឈ្មោះ ធ្មេញ សេន ភេទទី៣ អាយុ២៧ ឆ្នាំ មុខរបរ អ៊ុតសក់ និងធ្វើចម្ការ មានទីលំនៅភូមិកើតហេតុខាងលើ ដោយបានយកខ្សែអង្រឹងចងក សម្លាប់ខ្លួនលើមែកដើមបេង បណ្តាលឲ្យស្លាប់ ។ ក្រោយពីបានទទួលដំណឹងហើយ សមត្ថកិច្ច ទាំងកម្លាំង អាវុធហត្ថ និងនគរបាល បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ពេលពិនិត្យសព សមត្ថកិច្ចបានរកឃើញ លិខិតសរសេរដោយដៃ មានលេខទូរស័ព្ទផ្តាំផ្ញើ ទៅអ្នកដែលខ្លួនស្រឡាញ់។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលប្រទះឃើញសព ឮសូរឆ្កែ ព្រុសខ្លាំង មានការផ្អើល ដល់ប្រជាពលរដ្ឋ ទើបពួកគាត់នាំគ្នាទៅមើល ក៏ប្រទះឃើញជនរងគ្រោះ ចងក សម្លាប់ខ្លួនបាត់ទៅហើយ ។ ជនរងគ្រោះដែល បានស្លាប់នេះ គឺឪពុក-ម្តាយ បានកាត់កាល់ លែងទទួល ស្គាល់យូរមកហើយ ដោយសារតែជនរងគ្រោះ បានបំផ្លាញទ្រព្យសម្បត្តិ ជាច្រើនកន្លងមក ។

បច្ចុប្បន្នសព ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសាររួចហើយ ដើម្បីយកទៅធ្វើ បុណ្យតាម ប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]