រោងមហោស្រព គឺជាកនែ្លង ឬអាគារដែលគេធ្វើឡើង សំរាប់ដំណើរសំដែងសកម្មភាព សិល្បៈផ្សេងៗ ដូចជា លោ្ខន ចម្រៀង តន្រ្តី ជាដើម។ មហោស្រពគឺមានគ្រប់ប្រទេសជុំវិញ ពិភពលោក តែមានរោងមហោស្រព ១៥ ត្រូវបានគេចាត់ទុកថា អស្ចារ្យនិងស្រស់ស្អាតជាងគេលើ ពិភពលោក ដែលអ្នកគួរតែទៅទស្សនា ។

ដូច្នេះប្រិយមិត្តខែ្មរឡូតអាចមកមើលរោងមហោស្រពទាំងនេះខាងក្រោមនេះ ៖

១៥.រោងមហោស្រព Globe (ទីក្រុងឡុដ៍ អង់គ្លេស) ៖ ជារោងមហោស្រព ដែលត្រូវបានសាងសង់ ដោយក្រុមហ៊ុនរបស់ Shakespeare ក្នុងឆ្នាំ១៥៩៩ ប៉ុនែ្តជាអកុសល មហោស្រពនេះ ត្រូវបានភ្លើងឆេះ ក្នុងឆ្នាំ១៦១៣ ហើយក៏មានការសាងសង់ឡើងវិញក្នុង លំនាំរចនាបថ ចាស់វិញ ក្នុងឆ្នាំ១៩៩៧ និងមានការបន្តដាក់ឲ្យភ្ញៀវ ចូលមកទស្សនារហូតដល់បច្ចុប្បន្ន។ 

១៤.រោងមហោស្រព Mabel Tainter (អាល្លឺម៉ង់) ៖ រោងមហោស្រពនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨៨៩ ហើយជាមហោស្រព ដែលមានភាពអស្ចារ្យ មួយក្នុងប្រទេសអាល្លឹម៉ង់ ដែលការតុបតែងផ្នែកខាងក្នុង នៃមហោស្រពនេះ ប្រៀបបាននឹងរូបផ្ទះ សិប្បនិម្មិត អញ្ចឹងដែរ ដែលអ្នកទៅទស្សនា ហើយចង់ទៅទស្សនាទៀត ដោយសារសោភ័ណ្ឌភាពស្រស់ស្អាត នៃរោងមហោស្រពមួយនេះ  ។

១៣. រោងមហោស្រព Salle Richelieu ( ក្រុងបារីស,បារាំង)៖ មហោស្រពនេះត្រូវបានកសាងក្នុងឆ្នាំ១៦០០។វាជារោងមហោស្រពដ៏ រស់រវើក ដែលមានក្បូរក្បាច់ ចំលាក់ គំនូរ សំភារៈតុបតែង កៅអីអង្គុយ នៅខាងក្នុងមហោស្រពមានភាពស្រស់ស្អាត ដែលនាំឲ្យអ្នកចង់ទៅ ទស្សនា និង ការរចនាមានលក្ខណៈអស្ចារ្យថែមទៀត នៅផ្នែកខាងក្រៅ ដែលចាត់ទុកថាជារោងមហោស្រព ប្រវិត្ថសាស្រ្តរបស់ប្រទេសបារាំង ។

១២.រោងមហោស្រព State ( ស៊ីដនី ,អូស្រ្តាលី) ៖ រោងមហោស្រពនេះត្រូវបានបើកឲ្យដំណើរការក្នុងឆ្នាំ១៩២៨ ជាមហោស្រពដែលមាន អំពូលចងព្យួរ ជាប់នឹងពិតាន ដែលសម្រាប់លំអ។ វាមានទំហំធំ ជាងគេទីពីរលើលោក ហើយក្នុងនោះ មានទៅដោយ ឧបករណ៍ភ្លេង មានតំលៃថ្លៃបំផុត ដាក់ឲ្យប្រើប្រាស់ ក្នុងមហោស្រពផងដែរ។ ហើយមហោស្រពនេះ ត្រូវបានប្រទេសអូស្រ្តាលីចាត់ទុកថាជាអាគារបេតិកភណ្ឌជាតិផងដែរ។

១១.រោងមហោស្រពជាតិ Noh (តូក្យូ, ជប៉ុន )៖ ឈ្មោះនៃមហោស្រពនេះ គឺ Noh ដែលបានមកពីភាសាជប៉ុន មានន័យថា ជំនាញនិង ទេពកោសល្យ។ហើយវាត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៨៣ ជាមហោស្រពដែលបែ្លក ពីមហោស្រពដទៃ ព្រោះអ្នកអាចមើលឃើញបីទិស នូវពេលដែលមាន ការសំដែងម្តងៗ។

១០.រោងមហោស្រព Dusseldorfer Schauspielhaus (អាល្លឺម៉ង់)៖ រោងមហោស្រពនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨១៨ ក្នុងសម័យសេ្តច Friedrich Wihelm II និងត្រូវបានជុសជួស ឡើងវិញ ឲ្យក្លាយជារោងមហោស្រពទំនើប ក្នុងឆ្នាំ ១៩៦០។ វាជាមហោស្រព ដែលមាន ចំលាក់ដ៏ស្រស់ស្អាត តាមបែបបុរាណប្រពៃណី អាល្លឺម៉ង់ ដែលគួរឲ្យចង់ទៅទស្សនា ។ 

 

៩.រោងមហោស្រព Tampa (រដ្ឋហ្វរីដា,អាមេរិក)៖ ជារោងមហោស្រព ដែលមានបំពាក់ឧបករណ៍ភ្លេង រាប់រយគ្រឿង ហើយបានត្រូវ កសាងឡើងក្នុងឆ្នាំ ១៩២៦ និងក្រោមការសា្ថបនា និងផ្តួចផ្តើម របស់សា្ថបត្យករអាមេរិក ដ៏ជំនាញ រីឯ ការបំពាក់ភ្លើង និងកនែ្លងអង្កូយមើល គឺមានភាព  ស្រស់ស្អាត ធ្វើឲ្យរោងមហោស្រពជាទីទាក់ទាញ ពីទេសចរអាមេរិក និងជុំវិញពិភពលោក ។

៨.រោងមហោស្រព Teatru Manoel (អឺរ៉ុប)៖ ជារោងមហោស្រពបុរាណតែមួយគត់ ដែលនៅមានដំណើរការ ហើយចាស់និងយូរ ជាងគេនៅអឺរ៉ុប ដែលត្រូវបាន កសាងក្នុងកំឡូងឆ្នាំ ១៧៣១។ ទោះបីជាត្រូវ បានឆ្លងកាត់សង្រ្គាមរាប់រយឆ្នាំ មហោស្រព នេះនៅតែមិនខូត ខាតនិងខ្ទេចខ្ទី ហើយរក្សាបាន នូវភាពដើមដដែល ។

៧.រោងមហោស្រព Balboa (រដ្ឋកាលីហ្វ័យ៉ា)៖ ជារោងមហោស្រព ដែលត្រូវបានកសាងក្នុងឆ្នាំ ១៩២៤ ដោយជនជាតិអេស្ប៉ាញម្នាក់  ហើយត្រូវ បាន កែច្នៃឡើងឡើង វិញក្នុងឆ្នាំ ២០០២ ដែលបាន ចំនាយលុយអស់ ២៦លានដុល្លារអាមេរិក។ មហោស្រព នេះទទួលបាន នូវ សោភ័ណភាព ដែលមិនគួរឲ្យជឿ បន្ទាប់ពីបានកែប្រែមុខមាត់ថ្មី ដែលខាងក្នុងមហោស្រព បំពាក់រូបភាពដូចជាទឹក ជ្រោះដែលធ្លាក់មកលើឆាក ។

៦.រោងមហោស្រព BAM Harvey (ទីក្រុងញូវយ៉ក)៖ ជារោងមហោស្រព ដែលត្រូវបាន បើកឲ្យដំណើរការ ក្នុងឆ្នាំ១៩០៤  សំរាប់លេងល្ខោន ជាស្នាដៃ Shakespear ហើយត្រូវបានកែប្រែ ជារោងភាពយន្ត ក្នុងឆ្នាំ១៩៤២ និង ធ្វើឲ្យក្លាយជាមហោស្រពវិញ ក្នុងឆ្នាំ ១៩៨៧ ដែលការកែប្រែ ថ្មីនេះ គឺមានភាពទាក់ទាញណាស់ ដែលនាំឲ្យមានការមកទស្សនា ការសំដែងច្រើន កាន់ឡើងជាលំដាប់។ ហើយមហោស្រពនេះ ត្រូវបាន ចាត់ទុកជាមហោស្រព ដែលមានការកែប្រែដ៏អស្ចារ្យក្នុងបី ទសវត្សរ៍ចុងក្រោយនេះ។

៥. រោងមហោស្រព Margravial (អាល្លឺម៉ង់)៖ រោងមហោស្រពមួយនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលជាគេបាន ចាត់ទុកវាថាជា រោងមហោស្រព ដែលមាន ការតុបតែង ការគូសរូបភាព ការលាបពណ៌ និងមានក្បូនក្បាច់រចនាដាច់គេ និង  ល្អឥតខ្ចោះក្នុងទ្វីបអឺរ៉ុប ដែលត្រូវបានកសាងឡើង ក្នុងឆ្នាំ១៧៤៥ ហើយវាមានកម្ពស់  ២៧ម៉ែត្រឯណោះ  ។

៤.រោងមហោស្រព Minack ( ចក្រភពអង់គ្លេស)៖ គឺជាមហោស្រពដែលប្លែកជាងគេ លើលោក ដែលជាមហោស្រពជ្រើសរើស  យកទេសភាពនៅជ្រលង ជិតមហាសមុទ្រដែលអ្នក ដែលបានឃើញពីមុនមក។ មហោស្រពនេះ អ្នកទស្សនាអាចមើលឃើញការសំដែង ជាមួយនិងបរិយាកាសមួយបែ្លក រួមជាមួយទេសភាពដ៏ស្រស់ស្អាត នៃសមុទ្រ ផងនោះ ។ ហើយមានការសំដែង រវាងខែមិថុនា និង កញ្ញារាល់ឆ្នាំ ព្រោះជារដូវការអំណោយផល ដល់ការសំដែងពី ភ្លៀង និង ព្យុះ នានា  ។

៣.រោងមហោស្រព Palaris Granier (បារាំង)៖ គឺជាមហោស្រពដែលត្រូវបាន ចំណាយលុយច្រើនជាងគេ ក្នុងការកសាងឡើង ឲ្យបានសំរេច នៅក្នុងកំឡុងឆ្នាំ ១៨៥២ដល់១៨៧០ ដែលខាងក្នុងនៃ អាគារមានតុបតែងនិងបិតដោយសន្លឹកប្រាក់ សំណ និងមានអំពូលភ្លើង ធ្លាក់ពីពិដានជាច្រើនដែល សរុបទៅមានទម្ងន់ជាង ៦តោនឯណោះ។

២. រោងមហោស្រព Teatro Amazons (ប្រេស៊ីល)៖ គឺជារោងមហោស្រព ដែលបានចាប់ផ្តើម កសាងនៅក្នុងសតវត្សរ៍ ទី១៩ ហើយបានចំណាយពេល ១៥ឆ្នាំ ដើម្បីធ្វើឲ្យបានសំរេច ព្រោះដែលចាំបាច់មាន ការរកប្រភព ដើម្បីសាងសង់ផ្សេងៗ ពីជុំវិញពិភពលោក ដែលដំបូលនោះ គឺធ្វើមកពីប្រទេស បារាំង រីឯ ជណ្តើរនិងសសរវិញ ធ្វើមកពីប្រទេស អ៊ីតាលី។ វាបានក្លាយជាមហោស្រព ដែលមាន ភាពស្រស់ស្អាតមួយ ដោយការបំពាក់នូវអំពូលភ្លើង ជាប់នឹងពិដានរហូតដល់ ១៩៨ គ្រឿង ដែលធ្វើមកពីអ៊ីតាលី និង មានដំបូលលាបពណ៌ ដូចទៅនឹងទង់ជាតិ ប្រទេសប្រេស៊ីលផងដែរ ។

១.រោងមហោស្រព Elgin  និង ឧទ្យាន Winter ( តូរ៉េនតូ ,អាមេរិក) ៖ គឺជារោងមហោស្រព អស្ចារ្យមួយលើលោក គឺជារោង មហោស្រពតែមួយគត់ ដែលមាន រោងមហោស្រពពីរជាន់ ពីលើគ្នាថែមទៀត ។ រោងមហោស្រពពីរជាន់នោះ គឺ មួយជា ឧទ្យាន Winter ដែលមានគំនូសគូស ដោយដៃលើជញ្ជំង និង លើ ពិដាន ដែលនៅពីលើ មហោស្រព Elgin ដែលជាមហោស្រពដែលមានការ តុបតែង ដោយសន្លឹកមេ និងអាលុយមីញ៉ូម លើរូបភាពផ្សេងៗ និងបំពាក់អំពូលភ្លើងដ៏ល្អឥតខ្ចោះ ដែលចូលមើលហើយ មិនចង់ត្រលប់ទៅវិញឡើយ ។



ប្រភព៖ CNN

សម្រួលដោយ  ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]