កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មន្ទីរពេទ្យ នៅក្នុងប្រទេស កូរ៉េខាងត្បូងជាច្រើន បានធ្វើលិខិតបញ្ជាក់ការ កែសម្ភស្ស ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានបញ្ហាជាច្រើន ក្នុងការធ្វើអន្ដោរប្រវេសន៍ ដោយសារតែការប្រែប្រួលនៃមុខមាត់។

យោងទៅតាមអត្ថបទក្នុង Kotaku បានឲ្យដឹងថា ការធ្វើលិខិតបញ្ជាក់នេះ មានតាំងពី ៣ឆ្នាំមុនមកម្ល៉េះ តែនាពេលថ្មីៗនេះ ចំនួននៃការធ្វើលិខិតនេះ កាន់តែកើនឡើង ក្រោយពីមានមនុស្សជាច្រើន បានទៅកែសម្ភស្សនៅប្រទេសនេះ។ នៅក្នុងនោះ ក៏មានភ្ញៀវជាច្រើន ដែលជាអ្នកជិតខាងនៃ កូរ៉េខាងត្បូង ដូចជាប្រទេសចិន ឬ ជប៉ុន ដែលតែងតែមកកូរ៉េ ដើម្បីកែសម្ភស្ស និងតែងតែទទួលលិខិតបញ្ជាក់ពី ខាងមន្ទីរពេទ្យ ដោយសារតែមុខមាត់ នៅក្នុងលិខិតឆ្លងដែន មានសភាពខុសគ្នា ពីរូបបច្ចុប្បន្ន។ 

យ៉ាងណាមិញ លិខិតបញ្ជាក់ដែលចេញ ពីមន្ទីរពេទ្យ មានដូចជា អត្ដលេខលិខិតឆ្លងដែនអ្នកជំងឺ រយៈពេលក្នុងការស្នាក់នៅក្នុងមន្ទីរពេទ្យ ឈ្មោះនិងទីតាំងនៃមន្ទីរពេទ្យ រួមនឹង ការបោះត្រាបញ្ជាក់ពីមន្ទីរពេទ្យ ទៅលើឯកសារផ្សេងៗផងដែរ។ ជាមួយគ្នានោះ អ្នកដំណើរ (អ្នកដែលទទួលការកែសម្ភស្សរួចរាល់) អាចបង្ហាញលិខិតបញ្ជាក់នេះ ទៅកាន់ មន្ដ្រីអន្ដោប្រវេសន៍ ដើម្បីត្រលប់ទៅផ្ទះរបស់ខ្លួន។ 

ភ្ជាប់ជាមួយនឹង គេហទំព័រ Onbao បានបង្ហាញឲ្យដឹងថា តួលេខដែលភ្ញៀវទេសចរចូលមក មន្ទីរពេទ្យក្នុងកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១១ គឺមានចំនួន ២,៥៤៥នាក់ និងឆ្នាំ២០១៣ គឺ ២៥,១៧៦នាក់៕

សូមមើលរូបភាព  ដែលបង្ហាញពី អតិថិជន មុននិងក្រោយ វះកាត់





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]