ក្រុមបិសាចក្រហម Manchester United បានសម្រេចបណ្តេញ គ្រូបង្វឹកលោក David Moyes ចេញពីតួនាទី ដោយភារកិច្ចបណ្តោះអាសន្ន ត្រូវជំនួសដោយវីរៈបុរស បិសាចក្រហម កីឡាករ Ryan Giggs រហូតដល់ចប់រដូវកាល និងស្វែករកគ្រូបង្វឹកថ្មីបាន។

លោក David Moyes បានចុះកុងត្រាជាមួយក្លឹប ក្នុងរយៈពេល ៦ ឆ្នាំ កាលពីរដូវក្តៅមុន ជំនួសលោក Sir Alex Ferguson កន្លងទៅ។

ក្នុងនោះដែរ ដោយសារតែកិច្ចខិតខំប្រឹងប្រែង ជួយជ្រោមជ្រែមក្លឹប ប៉ុន្តែមិនអាចសម្រេចនោះ លោក Moyes ក៏នឹងទទួលបានប្រាក់សំណង ៨.៤១ លានដុល្លារផងដែរ។

គួរបញ្ជាក់ផងដែរថា នៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ រដូវកាល ២០១៣-២០១៤ របស់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស នឹងត្រូវបញ្ចប់ ដោយបីប្រកួតនេះ បិសាចក្រហម Man UTD ត្រូវប៉ះ Norwich CITY ក្នុងផ្ទះ ស្វាគមន៍ឆ្មារខ្មៅ Sunderland ក្នុងផ្ទះ និងចុងក្រោយ ធ្វើដំណើរទៅផ្ទះ Southampton។


                                          Moyes ឆ្វេង Giggs ស្តាំ
 តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]