កាលពីកន្លងទៅនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយពី ផលវិបាក នៃការញៀនថតរូប ខ្លួនឯងបង្ហោះតាមបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុក ដែល ក្រុមគ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្ត របស់ថៃ បានធ្វើការព្រមាន ខ្លាំងៗទៅដល់ យុវវ័យដែលចូលចិត្ត ថតរូបខ្លួនឯងនោះ ថា ពួកគេអាចប្រឈមនិង ការបាក់ជំនឿចិត្តលើខ្លួនឯង ដែលធ្វើអោយមាន ផលអវិជ្ជមាន ទៅដល់ការរស់នៅ និង ការងារ របស់ពួកគេ។

នៅពេលនេះ មាននារីជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Triana lavey អាយុ ៣៨ឆ្នាំ មកពី Los Angeles នៃរដ្ឋកាលីហ្វរញ៉ា បានចំណាយលុយដល់ទៅ ១៥០០០ដុល្លារអាមេរិក ធ្វើការកែសម្ភស្ស គឺធ្វើយ៉ាងណាដើម្បីអោយ ថតរូបខ្លួនឯងពីមុខបានស្អាត ពេញចិត្ត។

នាងបាន កែខ្ទង់ច្រមុះ លើកអោយបានខ្ពស់ កែចង្កាអោយបានមានរាងស្អាត ថែមទាំង បន្ថយសាច់ថ្ពាល់កុំអោយធំពេក ហើយនាងនិយាយថានាងពិតជាពេញចិត្តនឹងលទ្ធផលនៃការកែសម្ភស្សនេះណាស់ ព្រោះពេលនេះ នាងអាចថតរូបខ្លួនឯងបានស្អាតៗ សំរាប់ទុកបង្អួតអ្នកដទៃ ក្នុងហ្វេសប៊ុក Instagram និងបណ្ដាញទំនាក់ទំនងដទៃទៀតផងដែរ។

នេះបានជាគេហៅថាញៀននឹងថតរូបខ្លួនឯងដល់ថ្នាក់ហ្នឹង ហើយនឹងអាចឈានដល់ ផលវិបាកផ្សេងៗទៀតជាមិនខាន មែនទេប្រិយមិត្ត?

រូបភាពមុន និង ក្រោយកែសម្ភស្សហើយ

ប្រភព៖ ដេលីមេល

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]