ទៀបបារាំង ត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើដែលល្បីល្បាញ នៅទូទាំងពិភពលោក។ ជាមួយនឹង សាច់ពណ៌សផ្អែមឆ្ងាញ់ ដែលសម្បូរ ទៅដោយ ជាតិស្កររបស់ផ្លែឈើ រួមជាមួយនឹងជាតិក្រែម ផ្លែឈើប្រភេទនេះ ជាធម្មតាគឺមានតែ នៅតំបន់ត្រូពិចតែប៉ុណ្ណោះ។

ទៀបបារាំង ទាំងគ្រាប់ ទាំងសាច់ សុទ្ធតែផ្តល់ផលប្រយោជន៍ ដល់សុខភាព បានយ៉ាងល្អ ហើយគឺជាថ្នាំកែរោគ ថែមទៀតផង។ ចង់ដឹងថា ទៀបបារាំង មានអត្ថប្រយោជន៍យ៉ាងណា ចំពោះសុខភាព សូមអានអត្ថបទខាងក្រោម ទាំងអស់គ្នា៖

១. គ្រាប់របស់ទៀបបារាំង មានសារធាតុម្យ៉ាង ដែលជាថ្នាំព្យាបាលសុខភាព បានយ៉ាងល្អ

២. ស្លឹករបស់ទៀបបារាំង អាចយកមករម្ងាស់ អាចកម្ចាត់ចៃ និងសង្កើចបាន

៣. ស្លឹកស្រស់ បុកឲ្យខ្ទិច អាចព្យាបាល ស្បែកមានបញ្ហារលាករោលបាន

៤. ទឹកទៀបបារាំងស្រស់ អាចព្យាបាល ជំងឺបំពង់បង្ហូរទឹកនោម ជំងឺHaemeturia និងជំងឺថ្លើម ដោយគ្រាន់តែ ទទួលទានទឹកទៀបបារាំង ដែលគៀបស្រស់ៗ

៥. ទឹកទៀបបារាំង មានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺឃ្លង់

៦. សាច់របស់ទៀបបារាំង អាចព្យាបាលមុខរបួស ដោយគ្រាន់តែ យកសាច់របស់វា មកស្អំលើមុខរបួស ដោយទុករយៈពេល៣ថ្ងៃ ដោយមិនធ្វើការផ្លាស់ប្តូរអ្វីទាំងអស់

៧. ពន្លករបស់ទៀបបារាំង យកទៅស្ងោរ អាចធ្វើជាថ្នាំព្យាបាល បញ្ហាក្រពេញទឹកនោម ក៏ដូចជា ជំងឺក្អក ផ្តាសាយ ជំងឺរាគមួល និងជំងឺគ្រុនផងដែរ

៨. ស្លឹកកិន អាចព្យាបាលជំងឺសន្លាក់ឆ្អឹង

៩. ឬសរបស់ដើមទៀបបារាំង ត្រូវបានប្រើប្រាស់ ជាថ្នាំបន្សាបជាតិពុល

១០. ផ្កាទៀបបារាំង អាចកាត់បន្ថយអាការៈ រលាកច្រមុះ និងក បានយ៉ាងល្អ

១១. ស្លឹកស្ងោររម្ងាស់ ហើយកិន អាចប្រើសម្រាប់ព្យាបាល ការរលាក និងអាការៈហើមជើង

ទទួលទានទៀបបារាំង ដើម្បីអត្ថប្រយោជន៍សម្រាប់សុខភាព និងការព្យាបាលជំងឺជាច្រើនប្រភេទ៕

ប្រភព៖ បរទេស

ដោយនិមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]