ឆេក៖ បុរសម្នាក់ វិះតែនឹងគ្រោះថ្នាក់ ដោយត្រូវរថភ្លើង ដែលកំពុងរត់ យ៉ាងលឿនបុកទៅហើយ តែសំណាងល្អ គាត់អាចគេចផុត ទាន់ពេលវេលាបាន។

ខាងក្រោមនេះ គឺជាវីដេអូមួយ ដែលបង្ហាញពីសកម្មភាព ដ៏មិនគួរអោយជឿ របស់បុរសចំណាស់ម្នាក់ ដែលគាត់ បានគេចផុតពី រថភ្លើងដែលសំដៅ មករកគាត់យ៉ាងលឿន ហើយមិនបង្កអោយ មានរបួសប៉ះពាល់ ដល់ជិវិតឡើយ។

ហេតុការណ៍នេះកើតឡើង នៅក្នុងប្រទេសឆេក (Czech Republic) ។ ម្យ៉ាងវិញទៀត ចំពោះហេតុផល ដែលបុរសវ័យ ៧៧ឆ្នាំរូបនេះ សម្រេចចិត្តដើរកាត់របាំង បើទោះបីជាវា ត្រូវបានទម្លាក់ ក្នុងការផ្តល់សញ្ញា ថារថភ្លើងកំពុងមក ក៏ដោយនោះ មិនទាន់បាន បង្ហើបពីរូបគាត់ នៅឡើយទេ។

បើយើងមើលតាម វីដេអូយើងនឹង ឃើញសកម្មភាពដ៏គួរ អោយស្រៀវស្រើប ព្រោះថាខ្វះតែបន្តិចប៉ុណ្ណោះ រថភ្លើងនឹងបុកគាត់ ពេញមួយទំហឹងទៅហើយ តែយ៉ាងណា ក៏គាត់ត្រូវរបួស ត្រង់ជើងរបស់ គាត់បន្តិចផងដែរ។

ចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]