អាមេរិក៖ ស្ដ្រីម្នាក់ ដែលមានឈ្មោះថា Jean Paleracio អាយុ៣៣ឆ្នាំ ជាអ្នករស់នៅក្នុងរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានជាប់គុក ២០ឆ្នាំ បន្ទាប់ពីនាង បានថតវីេដអូ អាសអាភាស ក្នុងអំឡុងពេលដែល នាងរួមភេទជាមួយនឹង នឹងក្មេងប្រុស ក្នុងឳកាសជាច្រើននោះ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីខាងលើនេះ ដែលមានការងារជាអ្នកធ្វើការ នៅក្នុង មជ្ឈមណ្ឌលផ្ដល់ឳកាសក្នុងការសិក្សាសេដ្ឋកិច្ច (Economic Opportunity Early Learning Centre) បានក្លាយជាមិត្ដភិក្ដ ក្មេងប្រុសជនរងគ្រោះ អាយុ ១១ឆ្នាំ ក្រោយពីនាង បានស្គាល់ក្រុមគ្រួសារក្មេង ប្រុសនេះរួចមក។ នៅក្នុងនោះ បានឲ្យដឹងបន្ដទៀតថា នាងបានបំពានផ្លូវភេទ មកលើក្មេងប្រុសនេះ ចំនួន ៣ដង ដែលក្នុងឳកាសទាំងនោះ នាងសុទ្ធសឹង ថតជាវីដេអូអាសអាភាស បន្ថែមទៀតផងដែរ។ 

ជាមួយគ្នានោះ ព្រះរាជអជ្ញារ កូលើ បានថ្លែងថា នេះជារឿងដ៏គួរឲ្យស្អប់ខ្ពើម និងមិនអាចអត់អោនទោសបាន នោះទេនៅក្នុងសហគមន៍យើង។ ម្យ៉ាងវិញទៀត ជនជាប់ចោទ ជាមនុស្សម្នាក់ ដែលត្រូវធ្វើការជាមួយនឹង កុមារ និងគួរណាតែដឹងពី ភាពឈឺចាប់ ឬស្លាកស្លាម ដល់អាក្រក់ទៅលើកុមារ ក្នុងករណីមាន ការបង្ខំ និងបំពានផ្លូវបែបនេះ៕ 

រូបភាពរបស់ស្ដ្រីដែលត្រូវជាប់គុក ២០ឆ្នាំ ជាមួយនឹង រូបតំណាងនៃការរួមភេទ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]