មនុស្សយើង តែងតែមានការភ្លេចភ្លាំង ឬ មិនចងចាំអ្វីៗជាច្រើន នៅពេលដែលមានវ័យកាន់តែចាស់ទៅៗ ហើយមនុស្សមួយចំនួន មានការចងចាំ ខ្សោយតែម្តង ទោះបីនៅវ័យក្មេងក៏ដោយ។ ទាំងនេះគឺវាទាក់ទង ដល់ដំណើរការរបស់ខួរក្បាល ដែលជាផ្នែកមួយ ដ៏សំខាន់នៃរាងកាយ។ ក្នុងនោះតាមការស្រាវជ្រាវថ្មីមួយ បានបញ្ជាក់ថា ការសើច នឹងធ្វើដំណើរការ របស់ខួរក្បាល របស់អ្នកបានល្អប្រសើរ ។

បើយោងតាម ការសិក្សាថ្មីមួយ ដែលធ្វើឡើងក្នុង សាកលវិទ្យាល័យ Loma Linda ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា បានធ្វើការពិសោធន៍លើ មនុស្សវ័យជំទង់ ដែលមានសុខភាពល្អ ចំនួន ២០នាក់ ដោយឲ្យមើលវីដេអូកំប្លែង ២០នាទី ដោយគ្មានការរំខាន និង មនុស្សវ័យដូចគ្នា ២០នាក់ទៀត ឲ្យអង្គុយដោយមិនធ្វើអ្វី និង មិនបានមើលវីដេអូកំប្លែង។

បន្ទាប់មកគេបានធ្វើតេស្ត លើមនុស្សពីរក្រុមនេះ ដោយធ្វើការវិភាគ លើពីរចំនុច។ ដំបូងគេ ធ្វើតេស្តលើសមត្ថភាពចងចាំមនុស្សទាំងពីរក្រុមនេះ និង បន្ទាប់មកគេ ពិនិត្យមើលទៅលើ ទឹកមាត់ ថាតើមាន កំរិត ភាពតានតឹង (stress) កំរិតណា ជាចុងក្រោយគេធ្វើការសន្និដ្នាន។

តាមលទ្ធផលដែលចេញ ពីការធ្វើតេស្ត បានបង្ហាញថា ក្រុមដែលបានមើលរឿងកំប្លែង ទទួលបានពិន្ទុល្អជាង ហើយកំរិតនៃភាពតានតឹង តាមការពិនិត្យ លើទឹកមាត់ថយចុះផងដែរ ។

បើយោងតាមការលើកឡើង របស់វេជ្ជបណ្ឌិតអាមេរិក លោក Lee Berk ថាការថយចុះ Stress ពីការសើច អាចជួយឲ្យការចងចាំ របស់អ្នកល្អ បន្ថយសម្ពាធឈាម និងធ្វើឲ្យមានសុខភាពល្អ ថែមទៀត។ សកម្មភាពសើច បង្កើតអារម្មណ៍ស្រស់ស្រាយ បញ្ចូលទៅកាន់ខួរក្បាល ដែលផ្តល់ថាមពលខ្លាំង និងជំរុញ ឲ្យដំណើរការនៃខួរក្បាល បានល្អប្រសើរ ហើយនាំឲ្យខួរក្បាល អាចបញេ្ចញ ទៅកន្លែងផ្សេងទៀត នៃរាងកាយ ដែលអាចនាំឲ្យអ្នក មានសុខភាពល្អ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព ៖ បរទេស 

សម្រួួលដោយ ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]