ចិន ៖ តាមប្រភពសារព័ត៌មាន បានអោយដឹងថា កូនក្រមុំបានទៅ ស្រុកកំណើត របស់នាង ហើយ មិនអាចមកទាន់ពេល រៀបអាពាហ៍ពិពាហ៍ របស់ខ្លួន ក៏បានអោយប្អូនស្រី ធ្វើជាកូនក្រមុំជំនួស ជាជាងលុប ពិធីអាពាហ៍ពិពាហ៍ចោល និង ធ្វើអោយភ្ញៀវខកចិត្ត។

គួរបញ្ជាក់ផងដែរ កូនកំលោះដែលមាន ឈ្មោះ Liu Wei បានបញ្ចុះបញ្ចូល អោយប្អូនថ្លៃស្រី របស់ខ្លួន ស្លៀករ៉ូបកូនក្រមុំ និង រៀបចំពិធីជំនួស បងស្រីនាង។ ចំនែកឯនាង មុនដំបូង ដូចជាមានការស្ទាក់ស្ទើរ តែក្រោយមក នាងក៏សុខចិត្តធ្វើ ជាកូនក្រមុំ ជំនួសបងស្រីខ្លួន។

យ៉ាងណាវិញ នាងបានរៀបការ ជាមួយនឹងបងថ្លៃ ព្រមទាំងថើបគ្នា ក្នុងពេលរៀបការទៀតផង នៅចំពោះមុខភ្ញៀវ ៣០០ នាក់ ដែលមិនបានដឹង ថា នាងមិនមែនជា កូនក្រមុំពិតប្រាកដ។

ចុងក្រោយ កូនកំលោះក៏បាន និយាយថា “ពិធីអាពាហ៍ពិពាហ៍ បានដំនើរការទៅយ៉ាង រលូន ហើយភ្ញៀវចូលរូម ក៏មានការសប្បាយរីករាយ ផងដែរ”៕

ចុះប្រិយមិត្ត យល់យ៉ាងដែរ ? គួរដំនើរការរៀបអាពាហ៍ពិពាហ៍ ឬ ក៏ ត្រូវរង់ចាំកូនក្រមុំមកដល់?


លោក Liu Wei និង ប្អូនថ្លៃ

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]