ផ្លែទៀបខ្មែរ ជាផ្លែម៉្យាងដែល គ្រប់គ្នានិយមចូលចិត្តទទួលទាន ពីព្រោះវាមានរសជាតិផ្អែមឆ្ងាញ់។ យ៉ាងណាមិញ វាក៏បានផ្តល់ នូវគុណប្រយោជន៍ជាច្រើន ដល់សុខភាពរបស់អ្នក ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ ដូច្នេះតើវា អាចជួយអ្នក បានអ្វីខ្លះ?៖
•ផ្លែទៀបខ្មែរ ជាផ្លែសម្បូរជាតិ វីតាមីនCខ្ពស់ ដែលប្រឆាំងនឹងអុកស៊ីដកម្ម និងការជួយកំទេច រ៉ាឌីកាល់សេរីបាន។
• ចំពោះផ្លែទៀប មានជាតិវីតាមីនA ដែលអាចជំនួយដល់សក់ ភ្នែក និងស្បែករបស់អ្នក អោយមាន ភាពភ្លឺរលោងស្រស់ស្អាតបាន។
• ផ្លែទៀបផ្ទុកជាតិ ម៉ាញេស៉្យូម ដែលដើរតួនាទី យ៉ាងសំខាន់ ចំពោះសាច់ដុំរបស់អ្នក អោយរឹងមាំល្អ និងជួយការពារជម្ងឺបេះដូងបាន ថែមទៀត។
• មិនតែប៉ុណ្ណោះ សូម្បីតែវីតាមីនB6 និងប៉ូតាស៉្យូម ក៏មានក្នុងផ្លែទៀបដែរ ដែលជួយអោយ ចង្វាក់បេះដូង មានស្ថានភាពល្អបាន។
• ផ្លែទៀប សម្បូរជាតិសរសៃខ្ពស់ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ អោយមានដំនើរការល្អផងដែរ។
• ចំពោះផ្លែទៀប មានកម្រិតជាតិខ្លាញ់ទាបបំផុត ដូច្នេះវាមិនអាច អោយអ្នកទទួលទានហើយ ឡើងទម្ងន់នោះទេ។
• កាលពីសម័យមុន ភាគច្រើនគេតែងយក ផ្លែទៀបនេះ ទៅបិទលើដំបៅ និងបូសខ្ទុះ ជាដើម ដើម្បីអាចជាសះស្បើយ លើមុខរបួសបាន។
•ចំពោះផ្លែទៀបខ្ចី ដែលហាលអោយស្ងួត រួចកិនអោយម៉ត់ វាក៏អាចព្យាបាល បញ្ហារាគមួលបានដែរ។
ទាំងនេះជាអត្ថប្រយោជន៍ របស់ផ្លែទៀបខ្មែរ ដែលអាចជួយព្យាបាលដល់ ជម្ងឺមួយចំនួនក្នុង រាងកាយរបស់អ្នកបានទៀតផង។
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]