តើអ្នកចង់បាន សម្រស់ក្មេងជាងវ័យ និង មានអារម្មណ៍ ស្រស់ស្រាយ ដែរឫទេ ?

គេតែងតែនិយាយថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ដូច្នេះចាំអីទៀត ដើម្បីធ្វើអោយខ្លួនអ្នកក្មេងជាងវ័យ និង ទឹកមុខស្រស់ថ្លា ដោយ ធ្វើតាមវិធីអាថ៍កំបាំងខាងក្រោម ៖

រក្សាភាពសុទិដ្ឋិនិយម ៖ តើអ្នកដឹងទេថា សុខភាពផ្លូវចិត្ត បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើរូបរាងកាយ ខាងក្រៅ។ ដូច្នេះ ត្រូវមើល ពិភពលោក ក្នុងផ្លូវវិជ្ជមាន ហើយរក្សាភាពសុទិដ្ឋិយម ព្រោះពេលដែលអ្នក មានទុទិដ្ឋិនិយម អាចធ្វើអោយអ្នក មានអារម្មណ៍មិនល្អ និង ឆាប់ចាស់ មុនអាយុ។

ធ្វើសមាធិ ៖ ទោះបីជាអ្នកធ្វើការ តាំងសមាធិត្រឹមតែ ៥ នាទី ក្នុងមួយថ្ងៃ វាក៏អាចជួយអ្នក អោយក្មេងជាងវ័យ មួយផ្នែកធំផងដែរ។ការធ្វើសមាធិ មិនត្រឹមតែ ធ្វើអោយចិត្ត របស់អ្នកស្ងប់ ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចជួយអោយ អ្នកមានការគិត កាន់តែវ័យឆ្លាតជាងមុនផងដែរ។

បន្ថែមក្រែមនៅលើភ្នែករបស់អ្នក ៖ តើអ្នកដឹងទេថា រង្វង់ភ្នែកគឺជា ចំនុចសំខាន់ សំរាប់កំនត់សំគាល់ពីអាយុ ដូច្នេះ អ្នកគួរជ្រើសរើសយក ផលិតផលថែរក្សា រង្វង់ភ្នែក ការពារភាព ខ្មៅ និង ជ្រួញ មកប្រើប្រាស់។ ធ្វើដូចនេះ អ្នកនឹងមើលទៅ ក្មេង ជាងវ័យ និង មានភាពស្រស់ថ្លា។

កុំជក់បារី ៖ ជក់បារីគឺជា មូលហេតុចំបង ដែលធ្វើអោយអ្នក ឆាប់ចាស់មុនអាយុ ។ វាមិនត្រឹមតែ ធ្វើអោយអ្នក មានជំងឺផ្សេងៗទេ ហើយថែមទាំង ធ្វើអោយស្បែករបស់អ្នក មានភាពស្រអាប់ និង ភាពជ្រៀវជ្រួញទៀងផង។

កាត់បន្ថយការទទូលទានជាតិស្ករ៖  ការថែរក្សាលំនឹង ជាតិស្ករ នៅក្នុងខ្លួន មិនត្រឹមតែធ្វើអោយ អ្នកមិនឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជួយកាត់បន្ថយ ភាពជ្រៀវជ្រួញទៀតផង ពីព្រោះ ប្រសិន បើមានកំរិត ជាតិស្ករខ្ពស់ ធ្វើអោយមាន ប្រត្តិបត្តិការ glycation ជាហេតុធ្វើអោយ មានភាពជ្រៀវជ្រួញ។

ទាំងនេះ គឺជាវិធីសាមញ្ញ ដែលអាចជួយលោក អ្នកអោយក្មេងជាងវ័យ និង ស្រស់ថ្លា។ តើប្រិយមិត្ត បានអនុវត្តន៍ហើយ ឬនៅ ? បើមិនទាន់សាកល្បងទេ លោកអ្នកគួរយកវិធីទាំងអស់ទៅ ធ្វើការអនុវត្តន៏ ដើម្បីសុខភាព សម្រស់ របស់លោកអ្នក៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីំណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]