អ្នកធ្លាប់តែញុំាឪឡឹក ជាលក្ខណៈធម្មតា ដោយចិតហើយពិសារតែម្តង ឬយកមកក្រឡុកជាទឹកឪឡឹក។ តើអ្នកចង់ធ្វើអ្វីដែលប្លែកសំរាប់ ផ្លែឪឡឹក ដើម្បីយកមកពិសារ ក្នុងក្រុមគ្រួសារ ឬសំរាប់ប្រើប្រាស់ក្នុងពិធីជប់លៀងដែរឬទេ ?

ដូចេ្នះខែ្មរឡូតនឹងណែនាំឲ្យប្រិយមិត្ត ឲ្យបានដឹង ពីវិធីថ្មីក្នុងការបង្កើតផ្លែឪឡឹក ឲ្យក្លាយទៅជាធុងភេសជ្ជៈផ្លែឪឡឹក ដូចខាងក្រោមនេះ៖

១. លាងសំអាតនិងជូតឪឡឹក៖ អ្នកត្រូវចាំបាច់ លាងសំអាត និងជូតផ្លែឪឡឹក នៅសំបកក្រៅរបស់វា ធ្វើយ៉ាងណាឲ្យបានស្អាតល្អ។



២. ដៅកន្លែងត្រូវកាត់៖ គូសតំរុយជារង្វង់ឲ្យហើយ ពីលើឪឡឹក មុននឹងអ្នកកាត់ ព្រោះវាអាចធ្វើឲ្យអ្នក កាត់វាបានត្រឹមត្រូវ ហើយមើលទៅ ស្អាតល្អទៀត ។

៣. គូសកនែ្លងត្រូវកាត់៖ អ្នកអាចយករបស់មុត ដែលអាចឆ្កឹះ សំបកឪឡឹកបាន យកមកគូស ដែលអ្នកអាចធ្វើជាម៉ូត បាន ដើម្បីមើលទៅ ឃើញស្រស់ស្អាត ។

៤. កាត់សំបកផ្នែកលើគេនៃឪឡឹក៖ អ្នកចំាបាច់ កាត់សំបកលើគេ នៃឪឡឹក សំរាប់ធ្វើជាគំរប សំរាប់បិទ ហើយអ្នកអាចកាត់ តាមអ្វីដែល បានគូសរួចហើយនោះ ។

៥. យកសំបកផ្នែកលើចេញថ្មមៗ៖ អ្នកគួរប្រុងប្រយ័ត្ន លើសំបកផែ្នកខាងលើ ហើយអ្នកអាចទុកវា មួយកនែ្លងសិន សម្រាប់យក មកធ្វើជាគំរបវិញ។

៦. ដួសសាច់ឪឡឹកចេញមកក្រៅ៖ នៅពេលអ្នកឆ្កឹះ និងដួសសាច់ឪឡឹកចេញមកក្រៅ អ្នកមិនគួរដួស រហូតដល់សាច់ស នៃឪឡឹកទេ។ព្រោះបើដួសខ្លាំងពេក វាអាចធ្វើឲ្យខូច ទ្រង់ទ្រាយ ឬ ធ្លុះឪឡឹកបាន។

៧. សំអាតផ្នែកខាងក្នុងដោយប្រើកន្សែងត្រជាក់៖ អ្នកអាចសំអាតផែ្នកខាងក្នុងបាន ដោយយកគ្រាប់ចេញ ធ្វើឲ្យរលោងស្អាត។

៨. បង្កើតប្រហោងសំរាប់បំពងបង្ហូរទឹកឪឡឹក៖ ប្រហោងដែលចោះនោះ ចាំបាច់យកមកវាស់ ជាមួយបំពង់បង្ហូរទឹក ដែលអ្នកបាន ទិញនិងលាងសំអាត ឲ្យស្អាតរួចហើយនោះ ដើម្បីអ្នកអាចដាក់ បង្ហូរទឹកបានងាយស្រួលហើយ ធ្វើយ៉ាងណាឲ្បបំពង អាចបិទ ជិតប្រហោង នោះ ព្រោះ វានឹងមិនអាច ហៀរទឹកឪឡឹក ចេញមកក្រៅបាន។

៩.យកសាច់ឪឡឹកទៅក្រឡុកនិងចាក់បញ្ចូលក្នុងឪឡឹកវិញ៖ អ្នកអាចយកទឹកឪឡឹក ដែលត្រូវបានក្រឡុកទៅជាទឹកឪឡឹករួច ដាក់ក្នុង ទូរទឹកកកឲ្យត្រជាក់ ជាមុនសិន ដើម្បីបង្កើនរសជាតិឲ្យកាន់តែធ្ងាញ់មួយកំរិតទៀត ។

១០. តុបតែងផ្លែឈើបនែ្ថមពីលើផែ្លឪឡឹក៖ អ្នកអាចធ្វើការតុបតែង បន្ថែមទៀត ឲ្យមើលទៅទាក់ទាញ ដោយយកផ្លែឈើដូចជា ចំនិតម្នាស់ ប៉ោម ជាដើម ដាក់ពីលើផ្លែឪឡឹក ដើម្បីបង្កើនសោភណ្ឌភាព ឲ្យកាន់តែស្រស់ស្អាត និង គួរឲ្យចង់ទទួលទាន។



ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខែ្មរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]