កូរ៉េ៖ តារាសម្ដែងប្រុស និង ជាតារាខាងបទរ៉េបផងនោះ Gary kang បានចេញចម្រៀងវីដេអូថ្មី ដែលមានចំណងជើងថា Shower Later។

គ្រាន់តែបង្ហោះបទនេះ មិនបាន៣ថ្ងៃផង ក៏បានទាក់ទាញអ្នក ទស្សនាដល់ទៅជាង ១លានដង នៅក្នុងយូធូប។ បន្ថែមពីលើនេះទៅទៀត បទនេះ បានទាក់ទាញ និង ធ្វើអោយ បណ្ដា យុវវ័យកូរ៉េ និង ប្រទេសនានាជុំវិញពិភពលោក ភ្ញាក់ផ្អើលជាមួយនឹង ស្ទីលសំដែងថ្មី បែបញាក់សាច់តែម្ដង។

ដោយសារតែ ការសម្ដែងរបស់តួស្រី ពិតជាឡូយ និងស្រើបស្រាលពេក ទើបស្ថានីយ៍ទូរទស្សន៍កូរ៉េ SBS បានប្រកាស ហាមប្រាម មិនអោយចាក់ផ្សាយ វីដេអូបទនេះ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ឡើយ។

ចង់ដឹងថាបទកូរ៉េថ្មីមួយបទនេះ ស៊ីអារម្មណ៍ដល់កំរិតណា សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រភព៖ ស្ទម

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]