ត្បូងឃ្មុំ ៖ បុរសពីរនាក់ ដែលគេមិន ទាន់ស្គាល់អត្ដសញ្ញាណ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ខណៈដែលពួកគេទាំងពីរ នាក់ កំពុងបើកម៉ូតូឌុបគ្នា ស្រាប់តែដួលកណ្ដាល ផ្លូវ ហើយត្រូវរថយន្ដមួយគ្រឿង ធ្វើដំណើរ មកពីខាងមុខ បុកនិងកិនទាំងកំរោល ព្រោះ តែចាប់ហ្វ្រាំងមិនទាន់ ប៉ុន្ដែអ្នកបើករថយន្ដ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែល បានផ្ដាច់ជីវិតបុរសទាំងពីរនាក់ខាងលើ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ៣ ស្រុកអូររាំងឪ ខេត្ដត្បួង ឃ្មុំ ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុ គេបានឃើញជនរងគ្រោះទាំង ពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6156 ឌុបគ្នា ដោយធ្វើដំណើរយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុ មកដឹងមកពីមូល ហេតុអ្វី ស្រាប់តែដួលកណ្ដាលថ្នល់ គាប់ជួន មានរថយន្ដយីឌុបមួយគ្រឿង ពាក់ស្លាក លេខ ស្វាយរៀង 3A-0487 ដែលធ្វើដំណើរ បញ្ច្រាសទិសម៉ូតូ បុកនិងកិនពួកគេទាំងពីរ នាក់ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅកន្លែងកើត ហេតុរីឯម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង ទៀតថា ក្រោយពីមានគ្រោះថ្នាក់ចរាចរខាង លើនេះ កម្លាំង សមត្ថកិច្ចបានចុះទៅជួយអន្ដរា គមន៍ ហើយទាក់ទងសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកសព ទៅធ្វើបុណ្យតាម ប្រពៃណី រីឯម៉ូតូនិងរថយន្ដ ត្រូវបានយកទៅ រក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្ដ ទៀត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]