បន្ទាយមានជ័យ ៖ កម្លាំងអ ហ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីម៉ោង ១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ពីបទប្រើក្រវ៉ាត់ វាយក្បាល ជនរងគ្រោះ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត បន្ទាប់ពី ទំនាស់ ពាក្យសំដីក្នុងវង់ផឹកស៊ី។

មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង អាវុធហត្ថឃាត់ខ្លួន មានឈ្មោះ ឈួម រុំ ហៅ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ។ ចំណែកជនរង គ្រោះមានឈ្មោះទួច ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅជាមួយ ជនសង្ស័យខាងលើ ។

មន្រ្តីអាវុធហត្ថបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស៊ីជាមួយគ្នា ហើយក៏កើតទំនាស់ ពេលនោះជនសង្ស័យ បានយកខ្សែក្រវ៉ាត់ វាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួស តែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសាកសួរ នៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្ត៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]