កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េ ដែលញៀននឹងលេងល្បែងអាយុ ២២ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ពីបទ មិនទទួលខុសត្រូវក្នុងនាម ជាអ្នកចិញ្ចឹមបីបាច់ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ប៉ុន្តែបែរជាចំណាយពេល ពេញមួយថ្ងៃ លេងល្បែងតាមហាងកាហ្វេអ៊ិនធឺណេត ដោយទុកឲ្យក្មេងប្រុសម្នាក់ នោះឃ្លានស្លាប់ យ៉ាងអណោចអធមទៅវិញ។

យោងតាម សារព័ត៌មានប្រចាំប្រទេស កូរ៉េ បាននិយាយថា បុរសជាប់ចោទរូបនេះ មានឈ្មោះថា Chung រស់នៅ ក្នុងខេត្ត Daegu ត្រូវបានគេ ចាប់ខ្លូននៅថ្ងៃទី ១៤ ខែមេសា ហើយឥឡូវនេះ ត្រូវបានជាប់ចោទ ពីបទធ្វេសប្រហែស ក្នុងការចិញ្ចឹមកូន បណ្តាលឲ្យស្រេកឃ្លាន រហូតដល់បាត់បង់ជីវិត។ លោក Chung បានចំណាយពេល រៀងរាល់ថ្ងៃ ក្នុងហាងកាហ្វេ ដើម្បីលេងហ្គេម ក្នុងហាងអ៊ិនធើណេត ហើយត្រលប់មកវិញ ត្រឹមតែម្តងប៉ុណ្ណោះក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ដើម្បីយកអាហារទៅឲ្យកូនប្រុស ដែលមានអាយុ២ឆ្នាំ ដែលចាំនៅផ្ទះ បន្ទាប់មក ក៏ត្រលប់មកលេង ហ្គេមបន្តទៀត ដូចសព្វដង។

ចំណែក ឯប្រពន្ធរបស់គាត់វិញ ត្រូវជាប់ការងានៅ ឯតាមខេត្តទើប ប្រគល់ភារកិច្ចមើលថែទាំកូននេះ ទៅឲ្យលោក Chung ដែលត្រូវជាឪពុកវិញ ហើយប្តីប្រពន្ធមួយគូនេះ បានរួមរស់ជាមួយគ្នា ក៏ដោយសារតែ ការលេងហ្គេមអនឡាញ ក្នុងអំឡុងពេលរៀន នៅវិទ្យាល័យដែរ។ លោក Chung បានឃើញសាកសព កូនខ្លូនឯង ដេកស្លាប់នាថ្ងៃទី ៧ខែមេសា ហើយបានរៀបចំ យកសាកសព ដាក់ចូលក្នុងកាតាបវ៉ាលី រូចស្ពាយចេញ ទៅខាងក្រៅ ហាក់ដូចជាគ្មានរឿងអ្វី កើតឡើងកាលពីថ្ងៃទី ១១។

តាមរយៈវីដេអូក្នុងកាម៉េរ៉ា សុវត្ថិភាពបានបង្ហាញ រូបភាពរបស់ លោក Chung ស្ពាយកាតាប វ៉ាលីធំមួយ យ៉ាងធ្ងន់ដែលគេ ជឿជាក់ថា សាកសពកូនប្រុសរបស់គាត់ នៅក្នុងនោះ។ បន្ទាប់មក រូបលោកក៏បានបោះវ៉ាលីនោះចោល ក្នុងសួនច្បារដែលនៅជិតនោះ។ នៅពេលដែល ប្រពន្ធរបស់គាត់ សួររកកូនប្រុស រូបលោកបានកុហកថា កូនប្រុសតូចកំពុងតែនៅជាមួយម៉ែដោះ។

ក្រោយពីនោះ លោក Chung បានរាយការណ៏ទៅប៉ូលីសថា កូនប្រុសរបស់គាត់បានបាត់ខ្លូន ប៉ុន្តែប៉ុន្មានថ្ងៃ បន្ទាប់មក គាត់ក៏បានសារភាពថា ខ្លួនលោក បានយកសាកសពរបស់កូន យកទៅបោះចោល បាត់ទៅហើយ។ ដូច្នេះ លោក Chung ត្រូវបាន ជាប់ចោទ ក្នុងករណីឃាតកម្ម៕

ប្រភព បរទេស

ដោយ ម៉ានិច្ច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]