រុក្ខជាតិញ មានឈ្មោះជាភាសា បច្ចេកទេសថា ដើម Morinda citrifolia  ដែលដុះភាគ ច្រើនក្នុងតំបន់ អាស៊ីអាគ្នេយ៍ រហូតដល់ ប្រទេសអូស្រ្តាលី។ដើមញមានពីរប្រភេទគឺ ញស្រុក និង ញព្រៃ ចំពោះញព្រៃគេមិន អាចប្រើផែ្លនិងស្លឹកជាអាហារបានទេ រីឯ ញស្រុក វិញ គេនិយមយកផ្លែញ មកចំរាញ់ធ្វើ ទឹកញដើម្បីពិសា ។ ចំពោះញស្រុក អ្នកអាច ចំណាំបានដោយ ដើមញស្រុកមានកម្ពស់ជាមធ្យម ៣ទៅ៤ ម៉ែត្រ។ ផែ្លញ មានពណ៌បៃតង ពេលនៅខ្ចី និងប្រែពណ៌ជាលឿងទុំនៅពេលផ្លែទុំ ហើយផ្លែនឹងទុំ ក្រោយពេលបីខែ បន្ទាប់ពីវាចេញផ្លែ។

រុក្ខជាតិ ញ ត្រូវបានស្គាល់ថា ជារុក្ខជាតិឱសថ ដែលផ្លែរបស់ញនេះ ត្រូវបានប្រើប្រាស់ជាច្រើន ពាន់ឆ្នាំមកហើយ សំរាប់ប្រជាជនអាស៊ី ដែលត្រូវបាន គេហៅថាថ្នាំ បំបាត់ការឈឺចាប់សម័យបុរាណ ។ បច្ចុប្បន្នផែ្ល ញ ត្រូវបានផលិតជា ផលិតផលអាហារបំប៉នសុខភាពឬ ចំណីកោសិកា សំរាប់ ថែរក្សាសុខភាព ដោយសារផ្លែ ញ ផ្តល់ប្រយោជន៍ជាច្រើន ក្នុងការ ការពារសុខភាពមនុស្ស ។ហើយផលិតផល ធ្វើពីផែ្លញ ត្រូវបានល្បីល្បាញ ដល់អាមេរិក និងប្រទេសនានា ជុំវិញពិភពលោក។

ដូច្នេះប្រិយមិត្តអាចយល់ដឹងពី  អត្ថប្រយោជន៍នៃផែ្លញយ៉ាងច្រើនសំរាប់សុខភាពដូចខាងក្រោមនេះ ៖

១. ប្រឆាំងអុកស៊ីតកម្ម និង ការពារការកើតជំងឺមហារីក ៖ ផែ្ល ញ ឬ ទឹកញ បានជួយប្រឆាំង អុកស៊ីតកម្ម ដោយទៅប្រយុទ្ធជាតិពុលក្នុង រាងកាយ ធ្វើឲ្យការរំលោយអាហារ ដំណើរការបានល្អ ដែលជួយការពារប្រព័ន្ធសុំាមនុស្ស ពីជំងឺដាច់សរសៃឈាម ឬ មហារីកផ្សេងៗ ។

២. ប្រឆាំងការរលោកឆ្អឹង រលោកសន្លាក់ ៖ ផ្លែញ គឹមានប្រសិទ្ធិភាពខ្ពស់ ក្នុងការប្រឆាំងជំងឺរលោកឆ្អឹង រលោកសន្លាក់ រលោកសន្លាក់រុំារៃ ដោយកាត់បន្ថយការ ការចុកចាប់ ការសើម និង ការមិនអាចបត់បែនឆ្អឹង នៅពេលដែលមាន ជំងឺសន្លាក់ត្រូវឆ្អឹង។ ហើយផ្លែញ ក៏អាចការពារ ពីជំងឺរលាកពោះវៀនតូច ធំ និងក្រពះផងដែរ។

៣. បំប៉នសុខភាពស្បែក៖ ផ្លែ ញ នេះសំបូរ វីតាមីន A  និង C និង លុយញ៉ម ដែលជួយធ្វើឲ្យប្រសខភាពស្បែក បានល្អ ដូចជា ការជម្ងឺសែ្បក ការសែ្បករបកក្រហម ការពារជំងឺមុន និងជួយទៅជួសជុល កោសិកាស្បែកដែលងាប់ ឲ្យប្រសើរឡើងវិញ និងសែ្បកស្រស់ស្អាត ។

៤.ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ៖ ទឹកញ អាចធ្វើឲ្យដំណើរការ រំលាយអាហាររបស់អ្នក កាន់តែប្រសើរឡើង ដោយទឹកញ មានសមត្ថភាព សំអាតកាកសំណល់ ក្នុងពោះវៀនធំ និងមានគុណភាពបញ្ចុះលាមកថែមទៀត។

៥.សុខភាពផ្លូវចិត្ត ៖ ផែ្លញឬទឹកញ បានជួយដល់សុខភាព ផ្លូវចិត្តអ្នកប្រើប្រាស់ដោយ អាចគ្រប់គ្រងការបាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ឈឺក្បាលរុំារៃ ជំងឺប្រកាំ ជំងឺសរសៃប្រសាទគិតច្រើន និង ការគេងមិនលក់ជាដើម ។

៦. ការពារជំងឺទឹកនោមផ្អែម៖ យោងតាមការពិសោធន៍ ជាមួយសត្វ ដោយឲ្យប្រើប្រាស់ទឹក ញ ចំនួន២០ថៃ្ង គេឃើញថាសត្វមានការខូចខាត ថ្លើមតិចតួច ហើយជាតិខ្លាញ់ ក្នុងថ្លើម មិនសូវមាន ទោះជាយ៉ាងណាក៏គេមិនអាចសន្និដ្នានថា អាចព្យាបាលជំងឺទឹកនោមផ្អែមជាដែរ តែវាអាចបង្កើនអាំងស៊ុយលីន ដែលការពារពី ជំងឺទឹកនោមផែ្អម ក្នុងរាងកាយបាន។

៧.ការពារប្រព័ន្ធភាពសុំាបាន៖ ទឹកញ ការពាររាងកាយ ដោយកាត់បន្ថយកាកសំណល់ និង វីរុស បាក់តេរី និង ធ្វើឲ្យប្រព័ន្ធភាពសុំា ក្នុងរាងកាយមាំមួន។

៨. បង្កើនប្រព័ន្ធភាពសុំាំ ៖ ទឹក ញ ជួយពន្លឿន Macrophages ដែលក៏ដូចជា fortifies ប្រព័ន្ធភាពស៊ាំ ដែលនៅក្នុងវេន ដោយ បង្កើត lymphocytes បន្ថែមទៀត។ លើសពីនេះទៀត វាមានភ្នាក់ងារប្រឆាំង នឹងបាក់តេរី ដែលប្រយុទ្ធបាក់តេរីឆ្លង ដែលរួមបញ្ចូល Staphylococcus aureus ក៏ដូចជា Escherichia coli ។

៩.ការពារសែ្បក ,សក់ និងកាត់បន្ថយសក់ជ្រុះ ៖ លក្ខណៈសម្បត្តិរបស់ ញ គឺមានប្រយោជន៍ នៅលើស្បែក និងស្បែកក្បាលលក្ខខណ្ឌ គ្រាន់តែដូចជា ជម្ងឺស្បែកក៏ដូចជា កើតស្រែង;  ស្បែកក្បាលរមាស់ ធ្វើឲ្យ សក់រលោង; ហើយអាចរក្សាស្បែកយុវជន។ គ្រាន់តែយក ទឹកញ ដាក់លើសែ្បកក្បាល១៥នាទី នឹងឃើញប្រសិទ្ធិភាព ។ តាមការធ្វើតេស្តវិទ្យាសាស្រ្ត បើប្រើប្រាស់ទឹក ញ ជាប្រចាំនឹងជួយបពា្ឈប់ ការមានសក់ស្តើង និង ជួយបង្កើតកោសិកាសក់ ដែលបាត់បង់ផងដែរ ។

១០. ជួយដល់បញ្ហាជំងឺពោះវៀន និង ការទល់លាមក៖ ទឹកញមានជាតិសរសៃច្រើនជួយការពារជំងឺនានាកើតក្នុងពោះវៀន ហើយនិងជួយ បន្ទន់លាមក និងរក្សាពោះវៀន របស់អ្នកឲ្យមានសុខភាពល្អ និងតុល្យភាពល្អ ។

១១. ព្យាបាលជំងឺរលោកតម្រង់នោម រលោកបោ្លកនោម ក្រលៀន  ៖ ទឹកញមានប្រយោជន៍ ក្នុងការព្យាបាលប្រព័ន្ធ បញ្ចេញចោល ដូចជាជំងឺរលាក តម្រង់នោម រលោកបោ្លកនោម ជំងឺស្វាយ កាមរោគ ហើយកាត់បន្ថយនូវការរីក នៃក្រពេញប្រូស្តាតរបស់បុរសផងដែរ។

១២.ជួយការពារសុខភាពផ្លូវភេទស្រ្តី និង ការមានកូន ៖ ប្រទេសចិន បានយកផ្លែ ញ មកប្រើប្រាស់ព្យាបាលការ មករដូវមិនទៀងទាត់ របស់ស្រ្តី និងព្យាបាលជំងឺស្រ្តីដូចជា ធ្លាក់ស រលោកស្បូនជាដើម ។ ហើយអាចជួយឲ្យមានកូន ចំពោះអ្នកបាត់បង់ សមត្ថភាពផ្លូវភេទទៀតផង។

១៣. ព្យាបាលរបួស ដំបៅ៖ ចំពោះដើមញ វិញគឺអ្នកអាចយក ស្លឹកញ និង សំបកដើម ញ មកពកលើកនែ្លងរងរបួស ដើម្បីព្យាបាល របួស ដំបៅ ការឆ្លងមេរោគ ផ្សិត កើតស្រែង និង ជំងឺសែ្បកក្បាលជាដើម ហើយពីដើមគេអាចយក ញ ជាសាប៊ូការពារចៃ និង សក់ស្ងួត ទៀតផង។

១៤. ព្យាបាលជំងឺស្គមរីងរ៉ៃ បាក់កម្លាំង ៖ ទឹកផ្លែឈីេញ គឺពិតជាចំណីកោសិកា ត្រូវបានប្រើដោយពហុទ្វីបដើម្បីប្រយុទ្ធប្រឆាំងនឹង ការអស់កម្លាំង។ ការធ្វើតេស្តវេជ្ជសាស្ត្រ បានថ្លែងថាការប្រើប្រាស់ ទឹកញ បង្កើន មុខងាររាងកាយ និងថាមពលដើម្បីប្រយុទ្ធប្រឆាំង នឹងអស់កម្លាំង, បង្កើនកម្លាំងផងដែរ។

១៥.កាត់បន្ថយជាតិស្ករក្នុងឈាម៖ មានការកាត់បន្ថយកូឡេស្តេរ៉ុលសរុប និង ទ្រីគ្លីសេរី នៅក្នុងឈាមជាការពិតមែន ដោយបានពិសោធន៍លើ អ្នកជក់បារីដែលគេប្រើប្រាស់ ទឹកពីផ្លែញ ជារៀងរាល់ថ្ងៃតែមួយ សម្រាប់មួយខែ គឺបានបញ្ជាក់ យ៉ាងច្បាស់ថា ទឹក ញ បានកាត់បន្ថយជាតិស្ករ ក្នុងឈាមពិតមែន។ 

១៦.កាត់បន្ថយកាត់ការឈឺចុកចាប់៖ អ្នកដែលពិសាទឹក ញ អាចកាត់បន្ថយការឈឺចុកចាប់ ពីជំងឺផ្សេងៗ និងអាការៈ ហើមនានាផងដែរ ដែលលទ្ធផលនេះ ចេញពីការពិសោធន៍ លើសត្វកណ្តុរ ពីមន្ទីរពិសោធន៍ ។

១៧. ជួយកុំឲ្យ ចាស់មុនអាយុ៖ ទឹកញអាចកាត់បន្ថយ អុកស៊ីតកម្ម ដូចេ្នះវាអាចកាត់បន្ថយ នូវភាពចាស់មុនអាយុបានព្រោះ តែញអាចជំរុះចោលឲ្យអស់នូវកោសិកា ដែលខូច ហើយជំនួសនូវកោសិកាថ្មីៗ ដែលនាំឲ្យអ្នកពិសាទឹក ញ មានវ័យនៅក្មេង និង ស្បែក ស្រស់ស្អាតផងដែរ។

រូបភាព ផែ្លញ

ប្រភព ៖ បរទេស

កែសម្រួលដោយ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]