កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ ពីរករណី ផ្សេងទៀតក្នុងស្រុកភ្នំស្រួច និងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានបណ្ដាលឱ្យមនុស្ស ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់រវាង រថយន្ដបុកម៉ូតូ និងម៉ូតូបុកម៉ូតូ ។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ខេត្ដ កំពង់ស្ពឺ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ក្នុងភូមិ ក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនឹង ម៉ូតូ បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ រីឯអ្នកបើករថយន្ដ រត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

មន្ដ្រីនគរបាលចរាចរណ៍បានបន្ដថា មុន ពេលកើតហេតុ ជនរងគ្រោះឈ្មោះ សាំង សុជា អាយុ ៣៥ឆ្នាំ បើកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១អឺ-២៣៥៥ ធ្វើ ដំណើរលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងទិស ដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បត់ម៉ូតូទៅខាងឆ្វេងដៃ បម្រុងទៅផ្ទះ របស់ខ្លួន នៅក្នុងភូមិក្រាំងដូង ស្រាប់តែ ពេលនោះ មានរថយន្ដហ៊ីយ៉ាន់ដាយពណ៌ ស្លែ១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ ២អា- ៣៣៩៤ បើកបរក្នុងទិសដៅពីលិចទៅកើត បុកជនរងគ្រោះ បណ្ដាលឱ្យដួល ហើយត្រូវ សមត្ថកិច្ច និងប្រជាពលរដ្ឋជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដ ប៉ុន្ដែ បាន ដាច់ខ្យល់ស្លាប់ ។

បើតាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយ កើតហេតុភ្លាមៗ អ្នកបើករថយន្ដឈ្មោះ ឡាយ ថារ៉ូ អាយុ ៣១ឆ្នាំ រស់នៅភូមិបុរី កម្មករ សង្កាត់ច្បារមន ក្រុងច្បារមន បាន បើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ ហើយ រថយន្ដ និងម៉ូតូរបស់ជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ។

ដោយឡែក នៅវេលាម៉ោង ៩ និង៥០ នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវកៅស៊ូ មុខសាលាខេត្ដកំពង់ ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក ម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់ ។មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុន ពេលកើតហេតុ មានយុវសិស្សម្នាក់ឈ្មោះ ជាម ជីង អាយុ ១៥ឆ្នាំ រស់នៅភូមិទួល គោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានបើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ ចំណុចកើតហេតុបានបត់ឆ្វេង ក៏បុកជាមួយ ២នាក់ ប្ដី-ប្រពន្ធ កំពុងជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច បណ្ដាលឱ្យបុរសជាប្ដី ឈ្មោះ សែន ងិន អាយុ ៤៩ឆ្នាំ រងរបួសស្រាល រីឯ ប្រពន្ធជិះពីក្រោយ ឈ្មោះ ឯក គង់ អាយុ ៤០ឆ្នាំ បោកក្បាលនឹងថ្នល់ រងរបួសធ្ងន់។ ក្រោយ កើតហេតុភ្លាមៗ ជនរងគ្រោះទាំង ៣នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅទីនោះ ជួយដឹកបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យ រីឯម៉ូតូទាំង ២គ្រឿង ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងច្បារមន ដើម្បីរង់ចាំការដោះ ស្រាយបន្ដទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]