ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅសាលាឆទាន ច្រកចូលវត្តតាំងក្រសាំង កាលពីវេលាម៉ោង ១៨និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលខាងលើនេះ ប្រជាពលរដ្ឋប្រទះឃើញបុរស ដែលស្លាប់បាត់បង់ជីវិត បានដើរសុំទឹកតាមផ្ទះប្រជាពលរដ្ឋយកមកហូប។ ហើយក្រោយពីប្រជាពលរដ្ឋ បានឲ្យទឹកសុទ្ធ មួយដបទៅរូបគេរួចមក ជនរងគ្រោះក៏បានដើរមកអង្គុយផឹកទឹក នៅត្រង់ចំណុចកើតហេតុតែម្នាក់ឯង រហូតដល់ម៉ោង កើតហេតុ មិនដឹងថា បុរសម្នាក់នោះកើតជំងឺអ្វីនោះទេ បានជាដេកស្លាប់នៅក្រោមដំបូល ក្នុងសាលាឆទានយ៉ាង អាណោចអាធម តែម្តងទៅ។

ប្រភពដដែលបន្តថា ក្រោយពីប្រទះឃើញសពខាងលើនេះ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះ មកពិនិត្យជាក់ស្តែងដឹងច្បាស់ ថាស្លាប់ដោយសារមូលហេតុអ្វី។ប៉ុន្តែប្រជាពលរដ្ឋរាយការណ៍ទៅបែបនោះ សមត្ថកិច្ចហាក់បី ដូចមិនអើពើ ទំនងគិតថា គ្មានប្រយោជន៍ដល់ពូកគេ ព្រោះសពខាងលើជាជនអនាថា។ ជុំវិញហេតុការណ៍នេះ ប្រជាពលរដ្ឋ បានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ អត់អាហារបរិភោគ។

គួរបញ្ចាក់ថា សពបុរសរងគ្រោះ ត្រូវបានប្រជាពលរដ្ឋរៃអង្គាសលុយគ្នា ដើម្បីដឹកយកទៅបូជា នៅក្នុងវត្តអារាម នៅជិត ចំណុចកើតហេតុ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]