ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ នៅភូមិកំពង់សំណាញ់១ បានប្រទះឃើញ សពមនុស្សម្នាក់ ត្រូវគេដុតឡើងខ្លោច ដោយមិន ស្គាល់ អត្តសញ្ញាណនោះទេ ក៏បានមករាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះទៅពិនិត្យសព ហេតុការណ៍នេះកើតឡើង កាលពី វេលាម៉ោង ៧និង១០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ប្រទះឃើញសពមនុស្ស ម្នាក់ ត្រូវបានជនមិនសគាល់អត្តសញ្ញាណ ដុតឡើងខ្លោច រោលស្បែកខ្មៅ ឆេះសក់អស់ ឆេះមុខមាត់អស់ ឆេះដងខ្លួន ចេញពោះវៀន មើលលែងដឹងថាប្រុស ឬស្រី ក៏បានមករាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះពិនិត្យសព ដើម្បីស្វែងរក មូលហេតុនៃការស្លាប់របស់ជនរងគ្រោះ និង ស្វែងក្រុមគ្រួសារផងដែរ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ហើយក៏មិនដឹងថាស្រី ឬប្រុសដែរ ដោយសារតែ ភ្លើងឆេះរោលខ្លោចមើលលែងដឹងថា ស្រីឬប្រុស ហើយក៏មិនថា ជាករណីអត្តឃាត ឬក៏ឃាតកម្ម នោះដែរ ពេលនេះ នគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកហេតុផល នៃការស្លាប់របស់ជនរងគ្រោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]