ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ ដាច់សរសៃពួរ និងបែកប្រអប់ដៃឆ្វេង ហូរឈាមដូចគេ អារ.កមាន់ ហើយត្រូវបងប្អូន ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវប្រពន្ធចុងប្រមឹក យកកាំបិតផ្គាក់ កាប់ប្រហារ ខណៈដែលបុរសរងគ្រោះ ហាមកុំឱ្យដើរផឹកស្រា តែដោយសារមិនស្តាប់គាត់ ក៏យករំពាត់បន្ទះឫស្សី និងមែកកន្ទួត ដេញវាយត្រូវក្បាល និងកំប៉េះគូទ បណ្តាលឱ្យឈឺ ហើយស្ត្រីជាប្រពន្ធនោះ ទ្រាំមិនបាន ក៏រត់ទៅទាញយកកំាបិតផ្គាក់ ដេញកាប់បម្រុងឱ្យដាច់.ក លុះបុរសរងគ្រោះ យកដៃទៅរង ក៏ត្រូវប្រអប់ដៃឆ្វេង ស្ទើរដាច់តែម្តង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ មេសា ២០១៤ ស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះកាវ ចន្ថា អាយុ៥៦ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិអូរម្កាក់ ឃុំដំបូក ស្រុកអង្គរជ័យ ខេត្តកំពត (រងរបួសដាច់សរសៃពួរ និងបែកឆ្អឹង ប្រអប់ដៃខាងឆ្វេង) ។ ចំណែកប្រពន្ធចុងដៃដល់ ឈ្មោះយូ នូច អាយុ៣៨ឆ្នាំ ជាកម្ម
ករ មានស្រុកកំណើត ភូមិឈើទាល ឃុំក្រាំងឆ្នាយ ស្រុកជុំគីរី ខេត្តកំពត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]