រឿងរ៉ាវពាក់ព័ន្ធនឹង ការបាត់ខ្លួនយន្តហោះ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានមជ្ឈដ្ឋាន ទូទាំងពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង និងតាមដានយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែមកទល់ពេលនេះ ព័ត៌មានស្តីពីរឿងនេះ បានស្បើយជាបណ្តើរៗ ដោយសារតែមិនមាន របកគំហើញថ្មី និងមូលហេតុ ច្បាស់ការណ៍ នៅឡើយទេ។

ការសន្និដ្ឋាន ចេះតែកើតមានឡើងជាបន្តបន្ទាប់ ដោយកាលពីថ្មីៗនេះ មានលេចលឺពាក្យចចាមអារ៉ាម មួយ បានលេចធ្លាយថា ការបាត់ខ្លួនយន្តហោះ MH370 នេះគឺមានពាក់ព័ន្ធនឹង យោធាសហរដ្ឋអាមេរិក ដោយអះអាងថា យោធាអាមេរិក បានបាញ់ទម្លាក់ រួចបំបិទភស្តុតាង យ៉ាងស្អាត គ្មានសល់ចន្លោះ សោះឡើយ នេះបើតាមការសន្និដ្ឋាន របស់អតីតនាយកនិពន្ធ នៃក្រុមហ៊ុនប្រេងមួយ។

សរសេរនៅលើគេហទំព័រ OpEdNews.com លោក John Chuckman អតីតប្រធានសេដ្ឋកិច្ចវិទូ នៃក្រុមហ៊ុនប្រេង ដ៏ធំ របស់ប្រទេសកាណាដា បានសួរថា “តើវាអាចជា យោធាសហរដ្ឋអាមេរិក ដែលបាញ់ទម្លាក់យន្តហោះ MH370 ដោយចេតនា រឺអចេតនា ហើយក៏ចង់អោយវា ស្ថិតនៅជា អាថ៌កំបាំង?”

លោកបានបន្តទៀតថា “វាមិនដែលអ្នកបើកយន្តហោះ រឺការប្លន់យន្តហោះ ជាដើមហេតុ ដែលបណ្តាលអោយ យន្តហោះបិទបណ្តាញទំនាក់ទំនង បំលាស់ប្តូរទិសដៅ និងហោះហើរ ក្នុងកម្រិតទាប ដូចនេះទេ ហើយរឿងរ៉ាវបាត់ខ្លួននេះ គឺមិនអាចរំលងពីភ្នែក និងត្រចៀករបស់យោធា ដែលវ័យឆ្លាត របស់សហរដ្ឋអាមេរិកនោះដែរ។”

គួរបញ្ជាក់ផងដែរថា ៦ សប្តាហ៍មកហើយ នៃការស្វែករក យន្តហោះ MH370 ផ្ទុកអ្នកដំណើរ ២៣៩ នាក់ ក្នុងមហាសមុទ្រ ឥណ្ឌា ប៉ុន្តែមិនមានស្វែងរកឃើញ តម្រុយណាមួយឡើយ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ សារព័ត៌មានអង់គ្លេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]