ពិភពលោក៖ អ្នកធ្លាប់បានដឹងហើយ នៅ Dubai មានអាគារដែលខ្ពស់ជាងគេ លើលោក ៨២២ម៉ែត្រ ប៉ុនែ្តមានដំណឹងមួយ ថានៅអារ៉ាប៊ីសាអូឌីត នឹងមានគំរោង សាងសង់អាគារកប់ពពក ខ្ពស់ជាងនៅ Dubai ទៅទៀត ដែលនឹងមានកម្ពស់ ១ គីឡូម៉ែត្រ។

ប្រទេសអារ៉ាប៊ីសាអូឌីត មានគំរោងបង្កើតអាគារ មានឈ្មោះថា អាណាចក្រអាគារ ឬ The  Kingdom Tower ដោយសាងសង់ ឲ្យបានកម្ពស់ ខ្ពស់ជាងគេលើលោក ដែលអាគារនេះនឹងមានកម្ពស់ ១០០០ម៉ែត្រ មាន២០០ជាន់ ហើយគ្រោងចំណាយលុយ ១.២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ នៅក្នុងទីក្រុង Jeddah ទល់មុខនឹងសមុទ្រក្រហម។

បើយោងតាមគំរោងរបស់ក្រុមវិស្វករ  Saudi Gazette   ក្នុងការសាងសង់ ដើម្បីបានអាគារខ្ពស់ បែបនេះ គេចាំបាច់ ប្រើប្រាស់ស៊ីម៉ង់ជាង ៥២០ពាន់ម៉ែត្រការ៉េ និង ៨០ពាន់ តោននៃសរសៃដែក  ហើយនឹងទាមទារឲ្យមាន គ្រឹះបាតក្រោមជម្រៅ ៦០ម៉ែត្រផងដែរ ។

ចំពោះការសាងសង់ ទំនងជាធ្វើឡើង នៅជិតសមុទ្រ ហើយប្រហែលជាប្រឈមនិង វិបត្តិមួយចំនួនទាក់ទង សំពាធខ្យល់ និង ជាតិប្រៃនៃទឹកសមុទ្រ ផងដែរ។ ចំពោះកម្ពស់ដ៏ខ្ពស់ ដែលនឹងត្រូវសាងសង់នោះ ក្រុមវិស្វករ បានឲ្យដឹងថា ពួកគេនឹងប្រើប្រាស់វិធីសាស្រ្ត ដូចនឹងការសាងសង់ អាគារ Burj Khalifa នៅ Dubai ដូច្នោះដែរ ដោយការចាក់បញ្ចូលស៊ីម៉ង់ ទៅលើអាគារ ដែលមានជាន់ខ្ពស់ៗ នៅពេលយប់ ខណៈដែលមានសំពាធខ្យល់ល្អ និងអាចគ្រប់គ្រងបាន ។

ប្រសិនបើគំរោងនេះ ដំណើរការបាន និង បន្ទាប់ពីការសាងសង់បានសម្រេច សំណង់អាគារ Kingdom of Tower នឹងកា្លយជាអាគារ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងកម្ពស់ ១គីឡូម៉ែត្រ ពីដី ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ?




រូបភាព គំរូអាគារកប់ពពកនៅអារ៉ាប៊ីសាអូឌីត

 

ប្រភព៖ CNN

កែសម្រួលដោយ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]