មនុស្សដែលស្រលាញ់គ្នា មិនដែលចង់លឺ ពាក្យថាបែកបាក់ រឺក៏ផិតក្បត់នឹងគ្នានោះទេ ប៉ុន្តែវាមិនដូចនឹងអ្វីដែលអ្នកគិត គឺមានន័យថា ជួនកាលភាគីខាងប្រុស លួចមានស្រីថ្មី ក្បត់ចិត្តអ្នក។ ដូច្នេះខាងក្រោម ជាសញ្ញាមួយចំនួន ដែលអោយ អ្នកដឹងថា មិត្តប្រុសរបស់អ្នក កំពុងតែលួចក្បត់អ្នក៖

១)និយាយទូរស័ព្ទ ៖ តើអ្នកដែល ចាប់អារម្មណ៍ទេ ថាមិត្តប្រុសរបស់អ្នក មិនដែលលើកទូរស័ព្ទ នៅពេលគេមិននៅផ្ទះ? រឺក៏និយាយតែ ២ទៅ៣ម៉ាត់ រួចបិទចោលវិញ។ ជាពិសេសប្រសិន បើគេនៅផ្ទះហើយ រួចមិនលើកទូរស័ព្ទអ្នកទៀត ប្រហែលជាមានអ្នកណា កំពុងនៅជិតគេហើយ។ រឺក៏ជួនកាល គេលើកទូរស័ព្ទ មកនិយាយជាមួយអ្នក ថា "កុំរំខានគេ ចាំគេទាក់ទងទៅវិញ"។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ អ្នកគួរតែព្យាយាម ទំនាក់ទំនងគេ ពេលគេនៅផ្ទះ ប្រសិនបើគេ នៅតែមិនលើកទៀត អ្នកអាច ថតសារជាសំឡេង រួចផ្ញើរទៅគេក៏បាន។

២) ផ្ទះរបស់គេ៖ ប្រសិនបើអ្នក ចង់ដេញជើងមនុស្សខូច អ្វីដែលប្រសើរនោះ អ្នកគួរតែទៅផ្ទះរបស់គេ ដើម្បីអោយដឹង ថាអ្វីជាការពិត។ ប្រសិនបើអ្នកទៅឃើញ មនុស្សកំពុងតែរស់នៅ ប៉ុន្តែចម្លើយរបស់គេ គឺបដិសេធថាគ្មានមនុស្សនោះ ដូច្នេះវាកាន់តែ បញ្ជាក់បានថា មិត្តប្រុសរបស់អ្នក បានកុហក និងមានស្រីថ្មីក្រោយខ្នងអ្នកហើយ។

៣) មិនសូវមានពេលនៅជាមួយអ្នក៖ បើមិត្តប្រុសរបស់អ្នក មិនសូវមានពេល នៅជាមួយអ្នក រឺក៏គេសុំជួបអ្នក តិចជាង១នាទីទៀតនោះ ។ រឺក៏ជួនកាលគេ លុបចោលការណាត់ជួប របស់អ្នកជាច្រើនដង ទាំងនេះហើយ ជាសញ្ញាមួយ ដែលគេទាក់ទង និងកំពុងតែមាន ការណាត់ជួបជាមួួយអ្នកថ្មី ជាក់ជាមិនខាន។

៤)អ្នកមិនមែន Friend របស់គេ ក្នុងហ្វេសបុក៖  ប្រសិនបើគេលេង ហ្វេសបុក ប៉ុន្តែគេមិនបានadd អ្នកជាFriend របស់គេ ពីព្រោះគេបារម្ភថា ខ្លាចអ្នកសរសេរពាក្យស្និទ្ធស្នាល ដែលធ្វើអោយមិត្តស្រីរបស់គេ មួយទៀតអាចឃើញបាន។ ជាពិសេស គេនឹងមិនតបរាល់សំនួរដែល អ្នកសរសេរទៅរកគេ។ ត្រង់នេះហើយជា ចំនុចមួយដែលបង្ហាញថា មិត្តប្រុសរបស់អ្នក មានស្រីមួយទៀត ដែលស្ថិតក្នុង ការលាក់លៀម ជាមួយអ្នក។

៥)គេមិនអោយអ្នក ជួបមិត្តភក្កិរបស់គេ៖ ប្រសិនបើមនុស្សប្រុសដែលស្រលាញ់ មិត្តស្រីពិតប្រាកដ គឺគេតែងតែ អោយជួបជាមួយមិត្តភក្កិ របស់គេជាក់ជាមិនខាន។ ផ្ទុយទៅវិញ បើគេ មិនអនុញ្ញាតអោយអ្នក ជួបមិត្តភក្កិរបស់គេ មិនមានន័យថា ទំនាក់ទំនងរបស់អ្នកទាំងពីរ មានបញ្ហានោះទេ គឺគេកំពុងមានអ្នកផ្សេងហើយ ទើបមិនបង្ហាញមុខអ្នក អោយមិត្តភក្កិរបស់គេស្គាល់ដូច្នោះ។

 ទាំងនេះជាសញ្ញា ដែលអាចអោយអ្នក កត់សម្កាល់ថាមិត្តប្រុស របស់អ្នកកំពុងតែមាន អ្នកផ្សេង។


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]