នីហ្សេរីយ៉ា៖ រូបភាពមួយចំនួន ដែលបង្ហាញពី ទូរស័ព្ទស្មាតហ្វូន ដ៏ទំនើប ម៉ាក iPhone និងមានដាំគ្រាប់ពេជ្រលម្អ ផងនោះ ត្រូវបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម និង បានបង្កឲ្យមាន ការក្តៅក្រហាយ ជាខ្លាំង ពីសំណាក់ប្រជាជន ក្នុងប្រទេស នីហ្សេរីយ៉ា។

ប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទ iPhone សំបកមាស និង ដាំពេជ្រ ទាំងនោះ ត្រូវបានឌីហ្សាញឡើងដោយ អ្នកច្នៃម៉ូត គ្រឿងអលង្ការមួយរូប នៅប្រទេសអង់គ្លេស សំរាប់ ចែកជូន ទៅដល់ភ្ញៀវកិត្តិយស ដែលមកចូលរួម នៅក្នុងកម្មវិធី រៀបអាពាហ៍ពិពាហ៍ កូនស្រីចិញ្ចឹម របស់លោក ប្រធានាធិបតី Jonathan។ យ៉ាងណាមិញ ការប្រើប្រាស់ថវិការរដ្ឋ មកចំណាយ ដ៏សម្បើមនេះ បានធ្វើឲ្យប្រជាជន ក្នុងប្រទេសនីហ្សេរីយ៉ា មានការមិនពេញចិត្ត និង ធ្វើការរិះគន់ ផងដែរ។

ប្រភពពីខាងប្រធានាធិបតី នៃប្រទេសនេះ បានធ្វើការបដិសេធចោល ចំពោះការលើកឡើង អំពីទូរស័ព្ទ ដ៏មានតម្លៃទាំងនោះ ខណៈ តាមការបញ្ជាក់ពីអ្នក ឆ្នៃម៉ូតគ្រឿងលង្ការផ្ទាល់ បានឲ្យដឹងថា ទូរស័ព្ទទាំងនោះ ពិតជាកាដូ របស់ប្រធានាធិបតី ធ្វើសំរាប់ ជូនទៅដល់ភ្ញៀវ ពិតមែន។

ប្រភពក៏បានឲ្យដឹងទៀតថា ពិធីរៀបអាពាហ៍ពិពាហ៍នោះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្តាហ៍មុន និង ធ្វើឡើងជាលក្ខណៈ មិនបើកចំហ ឲ្យនរណាដឹង ថែមទៀតផង៕



ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]