ពិភពលោក៖ ទន្សាយដ៏ធំសម្បើមមួយក្បាល មានឈ្មោះ Darius ដែលស៊ីអស់ ៤,០០០ការ៉ុត ក្នុងមួយឆ្នាំ បានបំបែកឯតទគ្គកម្មពិភពលោក ដែលបានត្រូវចាត់ទុកថា ជាទន្សាយដែលធំជាងគេលើផែនដី ។

ទន្សាយនេះ មានទម្ងន់ ២២.២ គីឡូ ដែលវាចាំបាច់ស៊ីអាហារ ក្នុង១ថៃ្ងគឺ ការ៉ុត ១២មើម ស្ពៃជាច្រើន ផែ្លប៉ោម និង ចំណីទន្សាយ កញ្ចប់ពីរ ចានធំទៀត ។ ហើយទន្សាយនេះមានប្រវែង១.៣ ម៉ែត្រឯណោះ ។

ចំពោះម្ចាស់សត្វទន្សាយនេះ គឺអ្នកស្រ្តី Annette វ័យ ៦២ឆ្នាំ មកពីតំបន់ វ័នសេស្ទីរ បានចំណាយលុយ របស់គាត់ ជាង៤,០០០ដុល្លារ អាមេរិកក្នុងមួយឆ្នាំ គ្រាន់តែឲ្យចំណី ដល់ទន្សាយរបស់គាត់នេះ។

គាត់បាននិយាយថា “បើទន្សាយ Darius ហ្នឹង វាឃា្លនវិញ វាស៊ីមិនឈប់ទេ វាល្មោភស៊ីណាស់ ចឹងខ្ញុំមានតែឲ្យវាស៊ីអស់ប៉ុន្មានតាម តែវាចង់ស៊ី  ព្រោះខ្ញុំចូលចិត្ត មើលវាស៊ីចំណីអាហារណាស់ ប៉ុនែ្តខ្ញុំក៏ប្រុងប្រយ័ត្ន ពីចំនួនដែលវាស៊ីដែរ”

គួរបញ្ជាក់ផងដែរ ទន្សាយមានអាយុ៥ឆ្នាំនេះ គឺជាទន្សាយយក្សក្នុងលោក ហើយបានចុះបញ្ជីជាផ្លូវការ ក្នុងកំណត់ត្រាពិភពលោកជា ទន្សាយដែលធំជាងគេលើផែនដីយើង ផងដែរ៕

 

ប្រភព៖ បរទេស

កែសម្រួលដោយ៖  ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]