ម៉ិកស៊ិក៖ គ្រោះធម្មជាតិរញ្ជួយមួយ ដ៏ខ្លាំងក្លាដែលមានទំហំដល់ទៅ ៧.២រ៉ិចទ័រ បានប៉ះទង្គិច ទីក្រុងម៉ិកស៊ិក ដែលធ្វើឲ្យរញ្ជួយអាគារ នានាក្នុងទីក្រុងអស់ រយៈពេលជាង ៣០វិនាទី បង្កឲ្យមានការភ័យស្លន់ស្លោពេញទីក្រុង ។

តាមរបាយការណ៍ឲ្យដឹងថា ចំនុចចាប់ផ្តើមនៃរញ្ជួយ គឺភាគខាងត្បូងរដ្ឋ Guerrero ជិតរមណីយដ្ឋានមាត់សមុទ្រ Acapulco នៅពេលវេលាប្រមាណ ៩:២៧នាទីព្រឹក ម៉ោងក្នុងតំបន់កាលពីថៃ្ងសុក្រ។

គ្មានរបាយការណ៍ណាមួយពីអ្នករងរបួស និង ការបំផ្លាញធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែ មានការបែកបាក់បង្អូច រលំដើមឈើ ក្នុងទីក្រុង ហើយនិងបន្សល់ការភ័យ ខ្លាចដល់ប្រជាជន ដោយពេលរញ្ជួយជាពេល ដែលពួកគេកំពុងពិសារអាហារពេលព្រឹកនោះ ។

គួរបញ្ជាក់ផងដែរថា ប្រទេសម៉ិកស៊ិកលាតសន្ធឹងលើខ្ពង់រាប នៃទ្វីបចំនួនបីដែលជាទូទៅនាំឲ្យមាន ការរញ្ជួយដីតិចតួចជាញឹកញប់ ។ ក្នុងនោះដែរ កាលពីឆ្នាំ១៩៨៥ មនុស្សយ៉ាងតិច ១០០០០នាក់បានស្លាប់ដោយសារការ រញ្ជួយដីមានទំហំ ៨.១ រ៉ិចទ័រ ។ 

រូបភាពប្រជាជនភ័យស្លន់ស្លោ ពេលមានរញ្ជួយដី 

វីដេអូព័ត៌មានពីគ្រោះរញ្ជួយដីនៅប្រទេសមិុកសិុក 

ប្រភព ៖ BBC 

កែសម្រួួលដោយ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]