អង់គ្លេស៖ សត្វស្វាក្រហមញី មួយក្បាល បានធ្វើការវះកាត់ សាច់ច្រមុះ នៅក្នុងសួនសត្វ Chester ដែលនេះជាការវះកាត់ ដំបូងនៅប្រទេសអង់គ្លេស។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វស្វាក្រហម ឈ្មោះ Vicky អាយុ២៩ឆ្នាំ បានទទួលការវះកាត់ សាច់ច្រមុះ លើកដំបូងរបស់ខ្លួន ហើយពួកគេសង្ឃឹមថា សត្វស្វាមួយក្បាលនេះ នឹងត្រូវសន្លប់យូរ ដើម្បីឲ្យដំនើរការនៅលើតុវះកាត់ ដែលមានដំនើរការយ៉ាងរលូន។

យ៉ាងណាមិញ ស្វាញីមួយក្បាលនេះ ត្រូវបានមើលថែ ដោយ Jawed Tahery ដែលជាអ្នកពិគ្រោះយោបល់ វះកាត់នៅមន្ទីរពេទ្យ ENT នៅឯ Grosvenor រួមជាមួយក្រុមពេទ្យសត្វ មកពីសួនសត្វ Chester។ ជាមួយគ្នានេះដែរ ការវះកាត់ប្រភេទនេះ គឺជាការវះកាត់លើកដំបូង ដែលកើតមាននៅប្រទេសអង់គ្លេស ផងដែរ។

បច្ចុប្បន្ន Vicky ត្រូវបានស្នាក់នៅឯ សួនសត្វ Chester ខណៈពេលដែល មានការតាំងពិពណ៌នៅឯ សួនសត្វ Blackpool ជាកន្លែងដែលនាងរស់នៅ។ Vicky ត្រូវបានគេរំពឹងទុកថា នឹងអាចជាសះស្បើយទាំងស្រុង និងមានអាការៈធម្មតាវិញ បន្ទាប់ពីធ្វើការវះកាត់រួច៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]