អាមេរិក៖ ចោរលួចឡានម្នាក់បានឈប់ឡាន ជាងបីគ.ម ពីកន្លែងដែលលួចឡានដើម្បី ដាក់ក្មេងតូចៗចុះពីឡាន ដោយសារតែក្មេង ប្រុសភ្លោះពីរនាក់ អាយុទើបតែ៧ឆ្នាំ បានវាយប្រហារមកលើខ្លួន(ចោរ) នោះដោយកណ្តាប់ដៃចំមុខ និងម្នាក់ទៀតវាយដោយ សត្វពស់ជ័រ បើតាមការប្រាប់របស់ប៉ូលីស។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ សាន់ អែនតូនីអូ ខណៈពេលដែលក្រុមគ្រួសារ មួយបានចតឡានពីមុខផ្ទះ ខ្លួនហើយនិង រៀបធ្វើដំណើរចេញទៅ ព្រះវិហារសាសនាគ្រិស្ត ហើយបានទុកកូនភ្លោះប្រុស៧ឆ្នាំ និងកូនពៅអាយុ១ឆ្នាំឲ្យនៅក្នុងឡាន ។ ខណៈពេលនោះ មានបុរសម្នាក់បានលោតចូល ក្នុងឡានរួចបើកឡាននោះចេញទៅបាត់ ។

ភ្លាមៗនោះ ម្តាយរបស់កូនភ្លោះក៏បានទូរស័ព្ទ ហៅប៉ូលីសមកកនែ្លងកើតហេតុ តែមិនដល់១០នាទីផង គេបានទទួលដំណឹងថាចោរបាន ឈប់ឡាននិងទម្លាក់ក្មេងទាំងពីរនាក់ និងកូនង៉ែតមួយឆ្នាំនោះ ប្រហែលជាជាង បីគីឡូម៉ែត្រពីកនែ្លងកើតហេតុ។

បើតាមសំដីរបស់យាយក្មេងប្រុសភ្លោះទាំងពីរនោះ និយាយថា កូនស្រីរបស់គាត់ (ម្ដាយកូនភ្លោះ) បានឃើញចោរម្នាក់នេះ មុននឹងលួចឡាន ដែលគាត់ធ្លាប់ស្គាល់ថា ចោរនេះគឺជាអ្នករស់នៅជិតខាងរបស់គាត់ ហើយក៏បានបក់ដៃទៅកាន់ចោរនោះផងដែរ។

ក្មេងប្រុសទាំងពីរបាននិយាយថា ចោរនេះគឺគ្រាន់តែចង់បានតែឡានប៉ុណ្ណោះ ហើយចោរនោះញ័រដៃ ពេលដែលដាក់ពួកគេចុះ ហើយថែមទាំងឲ្យ Tablet ឲ្យពួកគេវិញទៀត។ ទោះបីជាយ៉ាងណាក្រុមគ្រួសារនេះមានការរីករាយណាស់ដែលកូនៗពួកគេ គ្មានគ្រោះថ្នាក់ និងវិលមកជួបពួកគេវិញដោយសុវត្ថិភាព។

ទោះជាចោរមិនធ្វើអីលើក្មេងៗ យ៉ាងណាក្តី ប៉ូលីសបានប្រាកដចិត្តថា នឹងអាចសែ្វងរកចោរនេះ និង កំនត់អត្តសញ្ញាណ និង ឈានដល់ការចាប់ខ្លួនចោរ  ព្រោះចោរលួចឡាននេះធ្លាប់ជាអ្នក ជិតខាងរបស់ក្រុមគ្រួសារនេះ ពីមុនស្រាប់ ។

តើប្រិយមិត្តយល់ដូចម្ដេច សម្រាប់ហេតុការណ៍នេះ?

 
 បងប្អូនភ្លោះប្រុសអាយុ៧ឆ្នាំបន្ទាប់ពីបានរួចខ្លួនពីក្នុងឡាន

វីដេអូអ្នកយកព័ត៌មានបានទៅសំភាស៍ក្មេងនោះបន្ទាប់ពីក្មេងបានរូចខ្លនពីក្នុងឡាន 

ប្រភព ៖ បរទេស

សម្រួលដោយ ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]