ស្ដាប់មើលទៅ មិនគួរអោយជឿសោះ ដែលថា សត្វមាន់ អាចចេះរាប់លេខបាននោះ ប៉ុន្តែ ការពិតត្រូវបានលាតត្រដាង ដោយមានវីដេអូខាងក្រោមជាសម្អាង។

មាន់ឆ្លាតមួយក្បាលនេះ ត្រូវបានគេអោយឈ្មោះថា ចេចេ ដោយម្ចាស់របស់វា បានបង្រៀនវា រៀនរាប់លេខ ពីលេខមួយ ដល់លេខប្រាំពីរហើយ។

ម្ចាស់របស់មាន់ មានឈ្មោះថា Helen Jones អាយុ ៤៧ឆ្នាំ បានបង្រៀនដោយប្រើប្រាស់នូវ សន្លឹកបៀរ ដោយបង្ហាញដល់ សត្វមាន់នោះ អោយវា យកជំពុះ គោះសន្លឹកបៀរនោះ ទៅតាមចំនួនលេខនៃសន្លឹកបៀរ នីមួយ ហើយម្ចាស់របស់វា បានអោយចំណីនៅពេលដែលវាឆ្លើយត្រូវ ដោយទាំងអស់នេះ ជាវិធីនៃការបង្រៀន។

ចង់ដឹងថា តើមាន់ពិតជាចេះរាប់លេខបាន ពិតមែនឬយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រិយមិត្តអាចបង្រៀន សត្វចិញ្ចឹម នៅផ្ទះរបស់លោកអ្នកបាន នៅពេលទំនេរ។

ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]