ចិន៖ ចោរឆក់កាបូប ម្នាក់នៅក្នុង Guangxi ប្រទេសចិន ប្រហែលជាខកចិត្ដជាខ្លាំង បន្ទាប់ពី យល់ព្រមរួមដំណើរ ជាមួយនឹង អ្នកបើកម៉ូតូម្នាក់ដែលមិនស្គាល់គ្នា ដែលអ្នកបើកម៉ូតូនេះ បែរជាទម្លាក់ នៅក្នុងស្ថានីយ៍ប៉ូលីសទៅវិញ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៤ មុននេះបន្តិច ស្ដ្រីម្នាក់ ត្រូវបានចោរឆក់កាបូប នៅតាមផ្លូវសាធារណៈក្នុង ទីក្រុងតូចជិត Beiha យោងទៅតាមសារព័ត៌មាននៅក្នុង Guangxi ។ តែនាពេលនោះ ក៏មានបុរសជាអ្នកបើកម៉ូតូអាយុ ២៩ឆ្នាំម្នាក់ បានឃើញហេតុការណ៍ចោរឆក់ កាបូបនេះ ដែលភ្លាមៗនោះ បុរសនេះបានជិះតាមចោរឆក់នេះ រហូតដល់សួនច្បារ។ ដោយឃើញសភាពបែបនេះ អ្នកបើកម៉ូតូ បានហៅចោរដែលឆក់កាបូបបានសម្រេចនេះ ឲ្យឡើងជិះម៉ូតូជាមួយគ្នានឹងខ្លួន រីឯចោរក៏មិនអល់អែក និងឡើងម៉ូតូភ្លាមៗតែម្ដង។

តែអ្វីដែលមិននឹកស្មានដល់នោះ អ្នកបើកម៉ូតូរូបនេះ បែរជាជិះចូលទៅក្នុងស្ថានីយ៍ប៉ូលីសទៅវិញ ដែលធ្វើឲ្យចោរស្រឡាំងកាំងជាខ្លាំង និងហក់ចុះពីលើម៉ូតូ ដែលជាចុងក្រោយ រត់ទៅណាក៏មិនរួចដោយសារតែ កម្លាំងប៉ូលីសបាននាំគ្នា សម្រុកចេញពីស្ថានីយ៍ និងធ្វើការចាប់ចោរបានភ្លាមៗតែម្ដង បន្ទាប់ពីដាក់របាំងឃាំងផ្លូវ មិនឲ្យចោរចេញទៅណារួច។

តើនេះជាអំពើដ៏ល្ងង់ខ្លៅដែរឬទេ? ដែលខ្លួនជាចោរ និងជាមនុស្សដែលអ្នកដទៃស្អប់ខ្ពើម បែរជាសម្រេចចិត្ដឡើង ជិះម៉ូតូជាមួយនឹង មនុស្សដែលមិនធ្លាប់ស្គាល់គ្នានោះ? នេះជាសំណាងដែល បុរសជាអ្នកបើកម៉ូតូទៅទម្លាក់ នៅក្នុងស្ថានីយ៍ប៉ូលីស ចុះបើសិនជាទៅទម្លាក់ នៅកន្លែងដែលមានមនុស្សច្រើន និងប្រាប់គេថា ជននេះជាចោរឆក់កាបូបវិញនោះ! នោះចោរនេះប្រាកដជាត្រូវគេវ៉ៃទ្រោមជាមិនខាន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]