អស់រយៈពេលជាច្រើន ទស្សវត្សរ៍មកហើយ ដែលក្រុមតារាវិទូ បានបន្តការ ស្វែងរកភពមួយដែល ដូចជាផែនដីយើង នេះនៅក្រៅ ប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលអាចជាកន្លែង របស់ពួក មនុស្សភពផ្សេង (Alien) រស់នៅ។

ហើយនៅពេលនេះ ពួកគេបានប្រកាស ថាបានរកឃើញ ភពមួយដែលមានទំហំ ធំជាងផែនដីយើង បន្តិច(១.១ដង) ហើយវាត្រូវបាន គេអោយឈ្មោះថា Kepler-186f ដែលជាភពដំបូង គេបង្អស់ត្រូវបានរកឃើញ ថាមានលក្ខណៈជាច្រើន សឹងតែដូចទៅនឹង ភពផែនដីរបស់ យើងទៅហើយ និងត្រូវបានគេសន្មត់ថា អាចជាភពដែល មានពួក Alien រស់នៅ។

ភពនេះត្រូវបាន រកឃើញដោយក្រុម តារាវិទូមួយដែល ដឹកនាំដោយលោក Elisa Quintana នៃវិទ្យាស្ថាន SETI របស់ Nasa Ames Research Center ដែលធ្លាប់រកឃើញ ភពជាច្រើនមកហើយ តែមិនមានភពណា ដូចជាភព Kepler-186f ឡើយព្រោះថាវា ស្រដៀងទៅនឹង ភពផែនដីរបស់យើង។

យោងតាមរបាយការណ៍ បានបង្ហាញថា ភពនេះមានគន្លងគោចរ ខុសពីផែនដីរបស់យើង ដោយផែនដី រិលនៅក្នុង ប្រព័ន្ធព្រះអាទិត្យ រីឯភពនោះ វាវិលនៅតាម ប្រព័ន្ធ Kepler-186 ដែលស្ថិតនៅ រយៈចំងាយ ដ៏ឆ្ងាយពី ភពផែនដី។

វាមានលក្ខណៈខុសប្លែក ខ្លះដូចជា វាត្រូវការ ពេលតែ១៣០ថ្ងៃប៉ុណ្ណោះក្នុង វិលជុំវិញតារា។ ចំណែកឯ ពណ៌របស់ទឹក ក៏ដូចជាពពកនឹង ផ្សេងៗទៀត របស់ភពនេះ មានលក្ខណៈស្រអាប់ ជាងពណ៌នៅលើ ផែនដីយើង។

យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រក៏ដូចជា ក្រុមតារាវិទូនឹង នៅតែបន្តការ ស្រាវជ្រាវទៅលើភព មួយនេះដើម្បី ស្វែងរកចម្លើយពិត ថាតើវាពិតជា មានលក្ខណៈដូចផែនដី ឬយ៉ាងណា និងមួយទៀតថាតើ ភពនោះពិតជា ទីកន្លែងដែលពួក Alien រស់នៅឬក៏អត់។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]