ចិន៖ មានទារកមួយ ដែលកើតមក មានដៃ២ និងជើង២បន្ថែម ប៉ុន្តែឥឡូវនេះ ត្រូវបានវះកាត់ ដោយជោគជ័យហើយ នៅក្នុងមន្ទីរពេទ្យ មួយកន្លែង ខេត្តGuangdong។

  តាមការបញ្ជាក់ បានអោយដឹងថា ទារកមួយនេះ ទើបតែចាប់កំណើតបាន ១៣ថ្ងៃប៉ុណ្ណោះ នៅស្រុកHuizhou ហើយអ្វីដែលចំឡែកនោះ គឺគេកើតមក មានដៃ២ និងជើង២បន្ថែមទៀត ប៉ុន្តែ ក៏ត្រូវបានគ្រូពេទ្យវះកាត់ចេញហើយផងដែរ។ ចំពោះលោក Yu Jiakang ជាប្រធាន គ្រូពេទ្យវះកាត់នៅក្វាងចូវ និងជាគ្រូពេទ្យកុមារ បាននិយាយថា "ដំបូងពួកយើងគិតថា ជាកូនភ្លោះ ប៉ុន្តែតាមការពិត វាគ្រាន់តែជាអវៈយវៈ ដែលកើតមកខុសពី ធម្មតាប៉ុណ្ណោះ"។ ជាពិសេសតាមប្រភព ព័ត៌មានបានអោយដឹងថា ទារកមួយនេះ មានជម្ងឺរលាកទងសួត និងជម្ងឺបេះដូង ថែមទៀត មុនពេលវះកាត់។ យ៉ាងណាមិញ តាមសម្តីរបស់ឪពុករបស់ទារកនេះ ឈ្មោះChen បាននិយាយថា "គាត់ខិតខំស្វែងរក មន្ទីរពេទ្យជាច្រើនដើម្បី អាចជួយសង្គ្រោះកូនគាត់បាន ប៉ុន្តែគ្មានមន្ទីរពេទ្យណាមួយ មានលទ្ធភាពជួយបានទេ"។ មិនតែប៉ុណ្ណោះ លោកChen បានស្តីបន្ទោសអោយ ខ្លួនឯង ដែលមិនបានមើលថែ សុខភាពរបស់ប្រពន្ធ និងកូនរបស់គាត់ នៅពេលពពោះ ពីព្រោះគាត់រវល់តែខ្វល់រឿង ការងាររបស់គាត់ ដើម្បីរកប្រាក់នាំ ប្រពន្ធរបស់គាត់ មកមន្ទីរពេទ្យ។

 គួររំលឹកផងដែរថា កាលពីឆ្នាំមុន ក្នុងខែសីហានេះ មានទារក៨ខែមួយ បានមានក្បាល២ នៅពេលកើតមក ប៉ុន្តែក៏ត្រូវបាន ទទួលការវះកាត់ដែរ។ ចំពោះគ្រូពេទ្យ នៅឥណ្ឌាម្នាក់ បាននិយាយថា "ស្ថានភាពដែល កើតមកមានក្បាល២ដូច្នោះ វាអាចធ្វើអោយបន្ថែមទម្ងន់ និងជាលិកា ក្នុងខួរក្បាល"។  ចំពោះស្ថានភាពមួយនេះ ស្រដៀងនឹងជម្ងឺTofajjal ជាជម្ងឺកម្រមួយ ជួបប្រទះ ដែលកើតឡើងមួយ ក្នុងចំណោម៤០០០០ ទៅ៤៥០០០ទារក។     

 តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះស្ថានភាពបែបនេះ?

 


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]