ពិភពលោក៖ ទូរស័ព្ទIPhone ជាទូរស័ព្ទបែបទំនើប Touchscreen ដែលពេញនិយម ក្នុងការប្រើប្រាស់ ពីអតិថិជនរាប់លាន នាក់ ជុំវិញពិភពលោក។ ចំពោះគូប្រកួតប្រជែង នៃទូរស័ព្ទ iPhone គឺក្រុមហ៊ុនទូរស័ព្ទ Samsung ដែលទើបបាន បញ្ចេញ លក់ទូរស័ព្ទម៉ូឌែលថ្មី Samsung Galaxy S5 លើទីផ្សារ ហើយដែលធ្វើឲ្យអតិថិជន ដែលគាំទ្រទូរស័ព្ទ IPhone គិតថា ក្រុមហ៊ុន Apple នឹងចេញលក់នូវទូរស័ព្ទ ម៉ូឌែលថ្មី iPhone 6 ក្នុងពេលឆាប់ៗ នេះដែរ។

ថ្មីៗនេះ រូបភាពអេក្រង់នៃទូរស័ព្ទ IPhone ថ្មី បានលេចឡើងក្នុងវេបសាយទំនាក់ទំនងសង្គម Weibo របស់ប្រទេសចិន ដោយបានសន្និដ្នាន ថាជារូបភាពរបស់អេក្រង់ទូរស័ព្ទ iPhone ម៉ូឌែលថ្មី។ ដែលរូបភាពនេះមនុស្សរាប់រយនាក់ បានធ្វើការបង្ហោះ ចែកចាយបន្ត និង ធ្វើការផ្តល់មតិផ្សេងៗ ថាតើ រូបភាពនេះជាការពិត ឬ យ៉ាងណា ?

រូបភាពដែលបង្ហាញនេះរូបរាងស្រដៀងនឹង iPhone5 ដែរ ប៉ុនែ្តខុសត្រង់ថាមានផ្ទុកនូវ ជួរឈរ ៥ ក្រឡោល និង ជួរដេក ៦ក្រឡោល នៃកម្មវិធីបង្ហាញលើអេក្រង់ ដែលសរុបទៅគឺមាន ៣៥ ដែល iPhone5 មានតែ២៤តែប៉ុណ្ណោះ ។

កម្មវិធីបនែ្ថមថ្មីនោះគឺ ITunes Radio សំរាប់ចាក់វិទ្យុបាន , Healthbook  ត្រូតពិនិត្យស្ថានភាពសុខភាព, Watch Utility ប្រើប្រាស់ជាមួយនាឡិកាដៃ  , Carplay អាចប្រាប់អ្នកបើកបររថយន្តពីផែនទីធ្វើដំណើរ ហើយនិងKeynote និង Imovie សំរាប់មើលភាគយន្តជាដើម ។

ចំពោះរូបភាពនេះបានបង្ហាញពី ថាមពលថ្ម ១០០ភាគរយ និង ពេលវេលា ៩: ៤១AM ត្រូវបានប្រើពេល ដែលក្រុមហ៊ុន Apple បង្ហាញអេក្រង់ថ្មីរបស់ខ្លូន។

យ៉ាងណាមិញអ្នកជំនាញខាងបចេ្ចកវិទ្យានៃក្រុមហ៊ុន Device Geek Blog ជឿជាក់ថារូបភាពនេះប្រើប្រាស់ផ្ទៃខាងក្រោយរបស់ iSO 7 ហើយប្រភពរូបភាពមិនមានប្រភពច្បាស់លាស់ ដែលនាំឲ្យគេសន្និដ្ឋាននិង សង្ស័យ ថាមិនពិត ៕

តើចំពោះប្រិយមិត្តយល់យ៉ាងដូចមេ្តចដែរ ?


រូបភាពដែលល្បីថាជាអេក្រង់iphone ម៉ូឌែលថ្មី  

ខាងក្រោមជាវីដេអូឃ្លីប Concept របស់ iPhone 6 ដែលអាចនឹងមានរូបរាងបែបនេះ ៖

ប្រភព៖ បរទេស

សម្រួលដោយ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]