ខេត្តកំពត ៖ យុវជនម្នាក់ ត្រូវនគរបាល ស្រុកកំពង់ត្រាច ឃាត់ខ្លួន នៅវេលារសៀល ថ្ងៃទី១៧ មេសា បន្ទាប់ពីឪពុកម្តាយខាងស្រី ប្តឹងរឿងចាប់ពង្រត់ កូនស្រីគាត់ កាលពីថ្ងៃទី២៨ មីនា ។

យុវជនជាប់ចោទ លួចពង្រត់កូនក្រមុំគេ ឈ្មោះ ម៉ែន ហៀង អាយុ២០ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ រីឯនារីរងគ្រោះ អាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានស្រុកកំណើត នៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួត ខាងត្បូង ស្រុកកំពង់ត្រាច។

បើតាមឪពុកនារីរងគ្រោះឱ្យដឹងថា កូនស្រីរបស់គាត់ បានមកស្នាក់នៅ ផ្ទះបងប្រុសរបស់គេ នៅក្រុងព្រះសីហនុ ដើម្បីសិក្សាបន្ត ហើយបានស្គាល់ទាក់ទងគ្នា ជាមួយយុវជន ឈ្មោះ ម៉ែន ហៀង ។ ដោយសារតែអាកប្បកិរិយាមិនល្អ ជាមួយកូនស្រីគាត់ ដែលកំពុងសិក្សា គាត់ក៏បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមូលដ្ឋានម្តងដែរ តែយុវជននោះ នៅតែប្រព្រឹត្ត រហូតនាំកូនស្រីពង្រត់ទៅបាត់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]