ចិន៖ យុវវ័យជាច្រើន នៅក្នុងប្រទេសចិន ត្រូវបានជំរុញ អោយហ្វឹកហាត់ក្នុង ការញញឹមអោយ បានល្អនៅក្នុង ការងារដោយប្រើប្រាស់ វិធីបែបប្រពៃណី នោះគឺ ខាំចង្កឹះអោយជាប់។

ក្រុមមន្ត្រីនៃបក្ស កុម្មុយនីស្តជឿជាក់ថា ប្រទេសរបស់ខ្លួន ត្រូវការពលរដ្ឋ ដែលពោរពេញទៅដោយ ស្នាមញញឹមគ្រប់គ្នាៗ ជាពិសេស សម្រាប់បង្ហាញ ទៅដល់ជនបរទេស ដែលមកធ្វើដំណើរ ទេសចរណ៍កំសាន្ត។

ការហ្វឹកហាត់នេះ ត្រូវបានផ្តោតសំខាន់ ជាពិសេសនៅកន្លែង មួយចំនួនដូចជា សណ្ឋាគារ, ភោជនីយដ្ឋាន, ផ្ទះសំណាក់ និងកន្លែងផ្តល់ សេវាទេសចរណ៍ជាដើម។ ហើយដោយការហ្វឹកហាត់ នេះគឺត្រូវរៀនតាម ក្បួនបុរាណដែល តម្រូវអោយពួកគេ (បុគ្គលិក) ទាំងនោះខាំចង្កឹះ អោយជាប់នៅ នឹងមាត់របស់ពួកគេ។

ក្រុមមន្ត្រីទាំងនោះ បាននិយាយថា “ការដាក់ចង្កឹះ នៅចន្លោះធ្មេញនេះ គឺជាការហ្វឹកហាត់ ផ្នែកសាច់ដុំនៅ លើផ្ទៃមុខដើម្បី អោយមាន ស្នាមញញឹមជាប់ជានិច្ច”។

“ហើយក៏ដោយសារ តែចង្កឹះងាយស្រួល រកនឹងមាន នៅតាមគ្រប់ផ្ទះនោះ ដូច្នេះហើយបាន ជារដ្ឋាភិបាលសម្រេច ជ្រើសរើសយកវិធីនេះ ដើម្បីអនុវត្តនូវ វិធានការរបស់ខ្លួន។”

Fang Tsou វ័យ២១ឆ្នាំ ដែលជាអ្នក ចូលរួមក្នុងការ ហ្វឹកហាត់មួយនេះ បាននិយាយថា “វាគឺជាកិត្តិយស ដ៏អស្ចារ្យសម្រាប់ ប្រជាជនរបស់យើង ដើម្បីត្រៀមខ្លួនបង្ហាញ ស្នាមញញឹមទៅ ដល់បរទេស”៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?






ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]