កាលពីពេលថ្មីៗនេះ ប៉ូលីសក្នុងប្រទេសចិន បានរឹបអូសយកពានរង្វាន់ World Cup ក្លែងក្លាយ ប្រមាណជាង១ពាន់ពាន នៅក្នុងខេត្ត Zhejiang នៃប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពានរង្វាន់ World Cup ក្លែងក្លាយ សរុបចំនួន១,០២០ពាន ត្រូវបានគយ និងប៉ូលីស នៃទីក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន រឹបអូសទាំងអស់ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការឆ្មក់ចូលរឹបអូសយកពានរង្វាន់ World Cup ក្លែងក្លាយ ដោយគយ និងប៉ូលីសនេះ ដោយសារតែវាមានសភាពដូចគ្នា ទៅនឹងពានរង្វាន់ World Cup ពិតប្រាកដខ្លាំងពេក។ យ៉ាងណាមិញ ការរឹបអូសនេះ បានធ្វើឡើងមុនពេល គេចាប់ផ្តើមការប្រកួត បាល់ទាត់ពិភពលោក ដើម្បីដណ្តើមពានរង្វាន់ World Cup នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅខែមិថុនាខាងមុខនេះ៕





ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]